ព័ត៌មានអន្ដរជាតិ
មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ
គណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សភាពាណិជ្ជកម្មថៃ (TCC) បានបង្ហើបប្រាប់ពីអំពីប្រាក់ខែរបស់ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលទើបជាប់ឆ្នោតថ្មីចេញមុខបំភ្លឺពាក់ព័ន្ធការបណ្ដេញពលករបេរទេសទាំងនោះចេញពីប្រទេស ។

ទាក់ទិននឹងបញ្ហានេះដែរ លោក Tawatchai Setjinda ប្រធាន TCC បានប្រាប់ថា ពលករកម្ពុជា និងប្រទេសផ្សេងទៀតដែលមកធ្វើការនៅក្នុងប្រទេសថៃ ទទួលបានប្រាក់ខែអប្បបរមាចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយខែទៅតាមបណ្ដាខេត្តដែលពួកគេរស់នៅ និងធ្វើការ ។
ស្របពេលជាមួយគ្នានេះ គណបក្សចលនាឆ្ពោះទៅមុខដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ក៏បានសន្យាដែរថា រដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ពលករនៅទូទាំងប្រទេសឲ្យលើសពីនេះផងដែរក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែង ។

លោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សបានបញ្ជាក់ថា ពលករចំណាកស្រុកគឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនទទួលបានជោគជ័យឡើយ ប្រសិនបើមិនមានពលករចំណាកស្រុកនោះ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.៣ លាននាក់បានចេញទៅធ្វើការនៅបរទេស ហើយនៅក្នុងនោះមានពលករចំណាកស្រុកចំនួន ១.២ លាននាក់បានទៅធ្វើការនៅក្នុងប្រទេសថៃ ខណៈ ៤៩,០០០ នាក់នៅកូរ៉េខាងត្បូង, ២២,០០០ នាក់នៅម៉ាឡេស៊ី, ១៩,០០០ នាក់នៅជប៉ុន និងមួយចំនួនទៀតនៅសិង្ហបុរី, តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន និងអារ៉ាប៊ីសាអូឌីតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ថាក់ស៊ីន បញ្ជាក់រឿងធ្វើជានាយករដ្ឋមន្ត្រី ថៃ ម្ដងទៀតឬអត់ នៅពេលត្រឡប់ចូលស្រុកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


