ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន បញ្ជាក់រឿងធ្វើជានាយករដ្ឋមន្ត្រី ថៃ ម្ដងទៀតឬអត់ នៅពេលត្រឡប់ចូលស្រុកវិញ
រឿងរ៉ាវពាក់ព័ន្ធនឹងការវិលចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែក្លាយជាប្រធានបទក្ដៅមួយរបស់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនក្នុងប្រទេសថៃដែលតែងតែគាំទ្រ និងស្រឡាញ់ចូលចិត្តអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេសរូបនេះ បើទោះបីជាមានការបញ្ជាក់ច្រើនលើកច្រើនសារពីសំណាក់កូនស្រីរបស់លោកក៏ដោយ ។
ទាក់ទិននឹងបញ្ហានេះទៀតសោត ក៏មានមតិមួយចំនួនចោទសួរ និងចង់ដឹងជាខ្លាំងផងដែរថា ប្រសិនបើលោក ថាក់ស៊ីន ពិតជាត្រឡប់មកមាតុប្រទេសវិញនោះ តើលោកអាចនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីម្ដងទៀតឬក៏យ៉ាងណា ។
ឆ្លើយតបទៅនឹងសំណួរនេះ យោងតាមការដកស្រង់ចេញពីបទសម្ភាសន៍មួយនៅក្នុងប្រទេសសិង្ហបុរី លោក ថាក់ស៊ីន បានអះអាងថា គាត់មិនបានគិតពីរឿងនេះនោះទេ ដោយសារតែគាត់ចាស់ពេកហើយក្នុងការប្រឡូកក្នុងឆាកនយោបាយ ។
លោក ថាក់ស៊ីន បញ្ជាក់ទៀតថា “រឿងនេះវាហួសសម័យហើយសម្រាប់ខ្ញុំ ។ នេះជាយុគសម័យរបស់មនុស្សជំនាន់ថ្មី មិនមែនជាសម័យរបស់មនុស្សចាស់នោះទេ ។ មនុស្សចាស់អាចផ្ដល់ដំបូន្មានបាន ប៉ុន្តែកុំបង្ខំក្មេងៗជំនាន់ថ្មីឲ្យដើរតាមយើង ព្រោះយើងនេះទេ ដែលមិនអាចតាមទាន់ពួកគេនោះ” ។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានអះអាងបន្ថែមថា ក្មេងៗសម័យនេះមានចក្ខុវិស័យនៅថ្ងៃអនាគតល្អជាងយើងឆ្ងាយណាស់ ហើយរបៀបគិតរបស់យុវជនក៏មានការផ្លាស់ប្តូរច្រើនដែរ ខ្ញុំអានច្រើន ប៉ុន្តែបានត្រឹមតែកម្រិតមួយនៃពួកគេប៉ុណ្ណោះ ហើយក្មេងៗនៅយុគសម័យថ្មីនេះ មានការគិតជ្រៅជ្រះខ្លាំងមែនទែន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា ដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ គេចពន្ធ និងរំលោភអំណាចជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ពូទីន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន លើ រុស្ស៊ី ចាប់ផ្ដើមហើយ តែក៏បរាជ័យដែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


