ជីវិតកម្សាន្ដ
តារាសិចស៊ី Kratae និយាយថា ឈុតស្រើបស្រាលរាំលើទឹក ប៊ិះតែនឹងបាត់បង់ជីវិត
Kratae Rsiam ជាតារាស្រីដែលមានទេពកោសល្យខ្លាំងវិស័យចម្រៀងថៃសព្វថ្ងៃ បន្ទាប់ពីទើបចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “Burning For You” ជាកាដូដល់រអ្នកគាំទ្រ រហូតដល់ចំនួនអ្នកចូលមើលកើនដល់ជាង២លានក្នុងរយៈពេលដ៏ខ្លី។

ទោះយ៉ាងណាក៏ដោយ មុនពេលឈានដល់ចំណុចនេះ វាធ្វើឲ្យនាងស្ទើរតែមានគ្រោះថ្នាក់ដល់ជីវិតទៅហើយ ដោយ Kratae បាននាំយកនូវរូបភាពឈុតឆាករាំក្នុងវីដេអូចម្រៀង ទាំងព្រៃផ្សៃ ទាំងសិចស៊ី មកចែកជូនប្រិយមិត្តដែលតាមដាន Instagram ទស្សនាទាំងអស់គ្នា។
តាមរយៈឈុតដែលនាងបង្ហោះប្រាប់ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល គឺពេលដែលនាងត្រូវរាំជាមួយអ្នករាំក្នុងបទចម្រៀង។ ប៉ុន្តែនាងបានបាត់បង់ការគ្រប់គ្រងភ្លាមៗ រហូតធ្វើឲ្យរអិលដួលត្រូវបុកខ្នងពេញទំហឹង។ ឈុតនេះស្ទើរតែស្លាប់ គ្រោះថ្នាក់ខ្លាំង មុនពេលទទួលបានឈុតនេះ តាមពិតគឺនាងចង់លុបចោល។ ប៉ុន្តែនាងបង្ហោះវាដើម្បីរំលឹកខ្លួនឯង កុំធ្វើអ្វីដែលប្រថុយប្រថានបែបនេះទៀត។ ប្រសិនបើក្បាលប៉ះដីនៅថ្ងៃនោះ អាចមិនមែនមកអង្គុយហើយវាយអក្សរថ្ងៃនេះជូនទស្សនិកជនទេ។
ក្នុងនោះនាងក៏បញ្ចាក់ទៀតថា “ដោយសារតែចង់ឲ្យរូបភាពចេញមកស្អាត ខ្ញុំចង់សាកល្បង គិតថាគួរតែអាចធ្វើបាន ប៉ុន្តែ ឧបសគ្គច្រើនណាស់! ពេលកំពុងរាំក្នុងទឹក វារអិលជិត១០ដង។ ប៉ុន្តែមានធ្ងន់ជាងហ្នឹងទៅទៀត! ការពិត ខ្ញុំស្ទើររាំមិនរួច ពោលគឺត្រាំក្នុងឈុតនេះរហូតអស់កម្លាំង។ ព្រោះខ្ញុំរាំច្រើនជុំ បូកម៉ាស៊ីនត្រជាក់នៅក្នុងស្ទូឌីយោគឺត្រជាក់ខ្លាំង ត្រូវរាំសើមជិត៣ម៉ោង ញ័រពេញខ្លួនទាំងអស់”។
យ៉ាងណាមិញ បន្ទាប់ពីរាំរួចពេលនោះនាងក៏អង្គុយគិតថា តើខ្លួននាងបានធ្វើអ្វី? ធ្វើអីបែបនេះមិនសមសោះ! គួរតែយកតាមដែលអាចធ្វើបាន ស្របពេលដែលម្តាយនិងប្អូនៗមានការព្រួយបារម្ភជាខ្លាំង ប៉ុន្តែពេលនោះនាងបាននិយាយទៅកាន់ខ្លួនឯងថានឹងព្យាយាមម្តងទៀតទៅលើកចុងក្រោយនេះ ហើយទទួលបានរូបភាពដូចឃើញក្នុង MV៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រលាន់មាត់ម្ដងទៀតថាតួ “ឡៃឡាធីតាយក្ខ” អាយុ ១១ ឆ្នាំ ស្អាតពេកដូចមនុស្សវ័យក្រមុំ
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


