សុខភាព
អត្ថប្រយោជន៍ ១០ យ៉ាងនៃខ្ទឹមស ដែលត្រូវញ៉ាំជារៀងរាល់ថ្ងៃ
អាហារជុំវិញពិភពលោកភាគច្រើនតែងប្រើប្រាស់ខ្ទឹមសជាគ្រឿងផ្សំចម្បង សម្រាប់ចម្អិនអាហារឲ្យកាន់តែទទួលបានរសជាតិឈ្ងុយឆ្ងាញ់លើសមុន។ បន្ថែមពីលើការក្លាយជាធាតុផ្សំដ៏អស្ចារ្យជាច្រើន ហេតុផលដ៏ល្អមួយទៀតដែលយើងចង់ឲ្យអ្នកញ៉ាំខ្ទឹមសជារៀងរាល់ថ្ងៃ នោះគឺប្រយោជន៍ពីខ្ទឹមស។

អត្ថប្រយោជន៍១០យ៉ាងនៃខ្ទឹមស ដែលអ្នកគួរទទួលទានជារៀងរាល់ថ្ងៃ៖
១ លៃតម្រូវសម្ពាធឈាមទៅកម្រិតធម្មតា
២ បញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាម
៣ ការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះសក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម
៤ បំប៉នឈាម ការពារភាពស្លេកស្លាំង
៥ បង្កើនភាពស៊ាំដល់រាងកាយ
៦ ការពារជំងឺបេះដូង
៧ កាត់បន្ថយការទល់លាមក ធ្វើឲ្យប្រព័ន្ធ excretory ដំណើរការកាន់តែប្រសើរ
៨ ជួយបណ្តេញខ្យល់ និងបំបាត់ការក្រហាយទ្រូង
៩ ការពារជំងឺផ្តាសាយ រារាំងការលូតលាស់នៃមេរោគ បាក់តេរី ផ្សិត
១០ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ចិញ្ចឹមស្បែក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
វិធីទទួលបានអត្ថប្រយោជន៍ពីខ្ទឹមស
សារធាតុ Allicin នៅក្នុងខ្ទឹមសដែលមានប្រយោជន៍ដល់រាងកាយរបស់យើង ត្រូវឆ្លងកាត់ការហាន់ ឬបុក ដូច្នេះខ្ទឹមសត្រូវហាន់ឬបុក ៥-១០ នាទីមុនពេលចម្អិន ទើប Allicin មិនរលាយពេលឡើងកម្ដៅ។
ទោះយ៉ាងណាក៏ដោយ បរិមាណខ្ទឹមសដែលអ្នកគួរញ៉ាំក្នុងមួយថ្ងៃគួរតែមានកម្រិត ខណៈចំពោះពោះមនុស្សពេញវ័យ ខ្ទឹមសអាចបរិភោគបានប្រហែល ៤ ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែមិនគួរញ៉ាំលើសពីនេះលើសពី ១០ ថ្ងៃទេ ព្រោះវាបង្កើនហានិភ័យនៃការកកឈាមយឺត ឬការហូរឈាមមិនឈប់នៅពេលមានរបួស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការសិក្សា៖ ស្រកត្រឹមតែ ១ភាគរយនៃទម្ងន់ ជួយបន្ថយភាពចាស់នៃខួរក្បាលឲ្យក្មេងជាងវ័យ ៩ ខែ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


