ព័ត៌មានអន្ដរជាតិ
លោក បៃដិន មិនគិតថា ការហៅលោក ស៊ី ជា “ជនផ្ដាច់ការ” ប៉ះពាល់ដល់ទំនាក់ទំនង អាមេរិក-ចិន ឡើយ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនគិតថា ការហៅលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថាជា “ជនផ្តាច់ការ” នឹងមានឥទ្ធិពលអាក្រក់ណាមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ ។

លោក បៃដិន បានច្រានចោលគំនិតដែលថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងដាំក្បាលចុះក្បាល ដោយសារតែពាក្យពេជន៍ទាំងអស់នេះ ។ លោកមិនគិតឡើយថា ការលើកឡើងរបស់លោកនឹងមានផលវិបាកអ្វីឲ្យពិតប្រាកដនោះ ហើយលោករំពឹងថា នឹងជួបជាមួយមេដឹកនាំចិននាពេលខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាណាមួយ ។
លោក បៃដិន បានធ្វើការអត្ថាធិប្បាយអំពីមេដឹកនាំចិនក្នុងសុន្ទរកថាមួយនៅឯកម្មវិធីរៃអង្គាសប្រាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ ហើយការលើកឡើងនេះបានទាញប្រតិកម្មយ៉ាងខ្លាំងពីក្រសួងការបរទេសចិន ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក Xie Feng ដែលជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក បានដាក់ការតវ៉ាមួយទៅកាន់មន្ត្រីជាន់ខ្ពស់សេតវិមានរួចរាល់ហើយ ចំពោះការតិះដៀល និងហៅលោក ស៊ី បែបនេះ ។

ទន្ទឹមនោះ ស្ថានទូតក៏បានចេញការអត្ថាធិប្បាយដោយជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការដោយស្មោះអស់ពីចិត្ត ដើម្បីលុបចោលនូវផលប៉ះពាល់អវិជ្ជមាននៃសុន្ទរកថារបស់លោក បៃដិន ផងដែរ ។
ទោះយ៉ាងណាក៏ដោយ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានបញ្ជាក់ថា ពួកគេនឹងបន្តកិច្ចសន្ទនា ដើម្បីស្ថិរភាពទំនាក់ទំនងទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ប្រតិកម្មខ្លាំងៗ ក្រោយប្រធានាធិបតីអាមេរិក ហៅលោក ស៊ី “ជនផ្តាច់ការ”
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


