ព័ត៌មានអន្ដរជាតិ
ចិន ប្រតិកម្មខ្លាំងៗ ក្រោយប្រធានាធិបតីអាមេរិក ហៅលោក ស៊ី “ជនផ្តាច់ការ”
នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ក្រសួងការបរទេសចិន បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលប្រដូចមេដឹកនាំចិន ស៊ី ជីនពីង ទៅនឹង “ជនផ្តាច់ការ” ថាជា “ការញុះញង់នយោបាយដោយបើកចំហ” ។

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកាក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោក បៃដិន និយាយថា លោក ស៊ី ខឹងសម្បាចំពោះឧប្បត្តិហេតុមួយកាលពីខែកុម្ភៈ នៅពេលបាឡុងរបស់ចិន ហោះពីលើសហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងគោលបំណងស្តារចំណងទាក់ទងឡើងវិញ ដើម្បីចៀសវាងជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។
លោក បៃដិន និយាយថា “មូលហេតុដែលលោក ស៊ី ជីនពីង ខឹងខ្លាំង គឺពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងដែលផ្ទុកឧបករណ៍ចារកម្មនៅក្នុងនោះ។ វាគឺជាភាពអាម៉ាស់ខ្លាំងណាស់សម្រាប់ជនផ្តាច់ការ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង”។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ក្រសួងការបរទេសចិន បានហៅការលើកឡើងរបស់លោក បៃដិន ថាជារឿងគួរឲ្យអស់សំណើចបំផុត។
អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “ការកត់សម្គាល់របស់ភាគីអាមេរិក គឺគួរឲ្យអស់សំណើចណាស់ និងគ្មានទំនួលខុសត្រូវ។ ពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីសារការទូត និងសេចក្តីថ្លៃថ្នូរនៃនយោបាយរបស់ប្រទេសចិន។ ចិន មិនពេញចិត្តទាល់តែចំពោះរឿងនេះ និងសូមប្រឆាំងយ៉ាងដាច់អហង្ការ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


