ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កន្លែងធ្វើការល្អគឺជារឿងប្រសើរមួយ តែអ្វីដែលប្រសើរជាងទៀតគឺប្រសិទ្ធភាពការងារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបង្កើតឲ្យមានការកន្លែងធ្វើការងារល្អគឺជារឿងល្អប្រសើរមួយ តែអ្វីដែលល្អប្រសើរជាងនេះទៅទៀតនោះ គឺប្រសិទ្ធភាពការងារ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «តែអ្វីដែលខ្ញុំសុំផ្ដាំផ្ញើ យើងបានធ្វើកន្លែងនេះ ដោយមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានកន្លែងធ្វើការ កន្លែងធ្វើការល្អគឺប្រសើរណាស់ទៅហើយ ប៉ុន្តែប្រសើរជាងទៀតគឺប្រសិទ្ធភាព សុំចាំអាកន្លែងហ្នឹង កុំមានកន្លែងធ្វើការល្អ ប៉ុន្តែប្រសិទ្ធភាពទាប អត់ទេ សូមពិនិត្យមើលណាយុទ្ធសាស្រ្ដចតុកោណ មានពាក្យមួយឃ្លាគឺប្រសិទ្ធភាព»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីជាមានកន្លែងធ្វើការល្អប៉ុនណា ស្រួលប៉ុនណាក៏ដោយ តែបើប្រសិទ្ធភាពការងារគ្មានទេ គឺវាមិនអាចទៅរួចទេ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «ខ្ញុំសុំស្នើនៅកន្លែងនេះ ការកសាងឲ្យមានអគារ ឲ្យមានទីកន្លែងធ្វើការវាជាការលំបាកមួយ ក៏ប៉ុន្តែបញ្ហាធានាឲ្យនិរន្តភាពម្យ៉ាង និងធានាឲ្យមានប្រសិទ្ធភាពម្យ៉ាង គឺជារឿងចាំបាច់ៗ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


