កីឡា
ម្ចាស់មេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៣៥៣គ្រឿងទទួលប្រាក់រង្វាន់ព្រឹកនេះ
ជយលាភីពីកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកអង្គារ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្រសួងការពារជាតិ។

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយសរុប២៨២គ្រឿងក្នុងនោះ មាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរិទ្ធ១២៧គ្រឿង ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេមទទួលបានមេដាយសរុប៧១គ្រឿងគឺមាស៩គ្រឿង ប្រាក់១៨គ្រឿង និងសំរិទ្ធ៤៤គ្រឿង។
- ជយលាភីមេដាយមាស១គ្រឿងទទួលបានប្រាក់រង្វាន់ ៤០លានរៀល
- ជយលាភីមេដាយប្រាក់១គ្រឿងទទួលបានប្រាក់រង្វាន់ ៣០លានរៀល
- ជយលាភីមេដាយសំរិទ្ធ១គ្រឿងទទួលបានប្រាក់រង្វាន់ ១៥លានរៀល
ជាមួយគ្នានេះ គ្រូបង្វឹកក៏ទទួលបានប្រាក់ស្មើនឹងមេដាយខ្ពស់បំផុតដែលកូនសិស្សទទួលបានដែរ ខណៈគ្រូជំនួយទទួលបានប្រាក់រង្វាន់៧០%នៃមេដាយដែលកូនសិស្សទទួលបាន។
តាមរយរបាយការណ៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាញថា ជយលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សរុបប្រាក់ចំនួន ២៧ ៣០៣ ៦០០ ០០០ រៀល (៦ ៦៥៩ ៤១៤ដុល្លារអាមេរិក)។ ក្នុងចំណោមជយលាភីស៊ីហ្គេមចំនួន៥៩៨នាក់ មានគ្រូបង្វឹក កីឡាករ កីឡាការិនីជាកូនខ្មែរនៅក្រៅប្រទេសចំនួន៨៦នាក់ គិតជាប្រាក់ ៣ ៩៣៥ ០០០ ០០០ រៀល បានបើកជូនមុនពេលពួកគាត់បានចេញពីប្រទេសកម្ពុជារួចហើយ។ ឥឡូវនេះនៅសល់ជយលាភីចំនួន៥១២នាក់ត្រូវទទួលបានប្រាក់រង្វាន់ថ្ងៃនេះគិតជាប្រាក់ចំនួន ១៩ ១២៧ ២០០ ០០០រៀល។ ចំពោះជយលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២គិតជាប្រាក់ ៤ ២៤១ ៤០០ ០០០រៀល។
ពិធីប្រគល់ប្រាក់រង្វាន់នេះក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


