កីឡា
កីឡាករ កីឡាការិនី៤រូបទទួលបានប្រាក់រង្វាន់ច្រើនជាងគេបំផុត
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់រង្វាន់ដល់ជយលាភីមេដាយស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត កម្ពុជាទទួលបានមេដាយមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ សរុប២៨២គ្រឿងពីកីឡាស៊ីហ្គេម និងមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៤ សរុប៧១គ្រឿងពីកីឡាអាស៊ានប៉ារ៉ាហ្គេម។

សម្រាប់ប្រាក់រង្វាន់ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទទួលបានដូចគ្នាគឺ មាស១គ្រឿងទទួលបាន៤០លានរៀល ប្រាក់១គ្រឿងទទួលបាន៣០លានរៀល និងសំរិទ្ធ១គ្រឿងទទួលបាន១៥លានរៀល។ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់តាមចំនួនមេដាយដែលអត្តពលិកម្នាក់ៗទទួលបាន។ ជយលាភីមេដាយមាស១គ្រឿងលើវិញ្ញាសាឯកត្តជនទទួលបាន៤០លានរៀល ប៉ុន្តែបើមេដាយមាស១គ្រឿងលើវិញ្ញាសាជាក្រុមចាប់ពី២នាក់ឡើងទៅគឺម្នាក់ៗទទួលបាន៤០លានរៀលដូចគ្នា។
ខាងក្រោមជាកីឡាករ កីឡាការិនី៤រូបដែលទទួលបានប្រាក់រង្វាន់ច្រើនជាងគេ៖
- កីឡាការិនី វ៉ិត ចន្ថា

វ៉ិត ចន្ថា បានឈ្នះមេដាយមាស៣គ្រឿងគឺវិញ្ញាសាឯកត្តជនទាំង៣សម្រាប់ការប្រកួតកីឡាអត្តពលកម្ម ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដូច្នេះកីឡាការិនីមានពិការភាពរូបនេះទទួលបានប្រាក់រង្វាន់១២០លានរៀល។
- កីឡាករ លី បូរ៉ាមី

លី បូរ៉ាមី បានឈ្នះមេដាយមាស៣គ្រឿងគឺឯកត្តជន២គ្រឿង និងក្រុម១គ្រឿង សម្រាប់ការប្រកួតកីឡាវ៉ូវីណាមក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដូច្នេះរូបគេទទួលបានប្រាក់រង្វាន់១២០លានរៀល។
- កីឡាការិនី ពៅ សុខា

ពៅ សុខា បានឈ្នះមេដាយមាស៣ ប្រាក់១ និងសំរិទ្ធ១គឺមាស៣លើវិញ្ញាសាក្រុមទាំង៣ ប្រាក់១លើវិញ្ញាសាឯកត្តជន និងសំរិទ្ធលើវិញ្ញាសាក្រុម សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដូច្នេះកីឡាការិនីរូបនេះទទួលបានប្រាក់រង្វាន់១៦៦លានរៀល។
- កីឡាការិនី ប៉ាល់ ឆរស្មី

ប៉ាល់ ឆរស្មី បានឈ្នះមេដាយមាស៤ ប្រាក់១ និងសំរិទ្ធ១គឺមាស២លើវិញ្ញាសាឯកត្តជន មាស២លើវិញ្ញាសាក្រុម ប្រាក់១លើវិញ្ញាសាក្រុម និងសំរិទ្ធ១លើវិញ្ញាសាឯកត្តជន សម្រាប់ការប្រកួតកីឡាវ៉ូវីណាមក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដូច្នេះកីឡាការិនីឆ្នើមរូបនេះទទួលបានប្រាក់រង្វាន់ ២០៦លានរៀល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


