Connect with us

ព័ត៌មានជាតិ

ឈ្លូស​មានលក្ខណៈពិសេសម្យ៉ាង អាចបន្លឺសំឡេង​តបតគ្នាដល់ ១ ម៉ោង ពេល​មាន​អាសន្ន

បានផុស

នៅ

មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ឮដឹងនិង​ស្គាល់​អំពី​សត្វ​ឈ្លូស តែ​ពេល​ខ្លះក៏​មិន​អាច​ដឹង​ពី​ព័ត៌មានឬ​លក្ខណៈ​ពិសេស​របស់​វា​ដែរ។ ដឹង​ទេ​ថា ឈ្លូស (Red muntjac) ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅ​លើ​ពិភព​លោក ​ហើយ​ពួក​វា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ដោយ​អាច​បន្លឺ​សំឡេង​ឡើង​តប​ត​គ្នាដល់​ទៅ ១ ​ម៉ោង ពេល​ជួប​គ្រោះ​អាសន្ន។ មិន​តែ​ប៉ុណ្ណោះ សំឡេង​របស់​ពួក​វាអាច​ឮ​រហូត​ដល់ ១​ គីឡូ​ម៉ែត្រ។ នេះ​បើតាម​លោក​បណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វ​ប្រភេទ​នេះកំពុង​ប្រឈមនិង​រង​គ្រោះ​ថ្នាក់​ ដោយ​សារ​តែ​ការ​បរបាញ់ ការ​បណ្ដើរ​ឆ្កែ​ទាក់​ចាប់ ការ​ដាក់​អន្ទាក់​ដើម្បី​យក​សាច់​ធ្វើ​ជា​អាហារ និង​គ្រោះថ្នាក់​ដោយ​សារ​តែ​ពពួក​សត្វ​ស៊ី​សាច់​ជា​អាហារ។ ​ទៀត​សោត សត្វ​ឈ្លូស​វា​មាន​នៅ​ប្រទេស​ឥណ្ឌា​ រហូត​ដល់​ប្រទេស​ចិន​ភាគ​ខាង​ត្បូង តំបន់​អាស៊ី​អាគ្នេយ៍ រួម​នឹង​កម្ពុជា ព្រម​ទាំង​កោះ​ស៊ូ​ម៉ាត្រា កោះ​​ចាវា និង​កោះ​បាលី​ជា​ដើម។

លោក​បណ្ឌិត​ សាម អ៉ីន បាន​បញ្ជាក់ថា តាម​រយៈ​ការ​សិក្សា​ សត្វ​ឈ្លូស​អាច​រស់​នៅ​​គ្រប់​ប្រភេទ​ព្រៃ។ ក្នុង​ប្រទេស​កម្ពុជា សត្វ​ឈ្លូស​សម្បូរ​ស្ទើរ​គ្រប់​ទី​កន្លែង តែ​មិន​មាន​អាច​ប៉ាន់ស្មាន​ដឹងចំនួន​ពិត​ប្រាកដ​ឡើយ។

គួរ​បញ្ជាក់​ថា ​សត្វ​ឈ្លូស​តែង​ស៊ី​មែក​ឈើ​តូច​ៗ ពិសេស​ស្លឹក​រុក្ខជាតិ ផ្លែ​ឈើ​ដែល​ធ្លាក់ និង​ដំណុះ​កូន​ឈើ​ជា​ដើម​។ ​​រដូវ​បន្ត​ពូជ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ធ្នូ រហូត​ដល់​ខែ​មករា និង​ផ្តល់​កំណើត​កូន​​មួយ​ក្បាល ជួន​​កាល​ភ្លោះ ប៉ុន្តែ​កម្រ​មាន​ណាស់។ ហើយ​សត្វ​ឈ្លូស​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​​ IUCN​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម