Connect with us

ជីវិតកម្សាន្ដ

សោម ស្រីនាថ កាន់ទង់ជាតិកម្ពុជាចេញទៅប្រកួត​បវរកញ្ញាត្រចៀកកាំនៅប្រទេសចិន

បានផុស

នៅ

ដូចការគ្រោងទុកទីបំផុតកញ្ញា សោម ស្រីនាថ បានធ្វើដំណើរចាកចេញដំណើរពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ តាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញដើម្បីចូលរួមប្រកួតកម្មវិធីប្រកួត Bird’s Nest Division ដែលធ្វើនៅទីក្រុងគង់ចូវ ប្រទេសចិន រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និង១១កក្កដា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះ កញ្ញា សោម ស្រីនាថ បានប្រាប់មុនឡើងយន្ដហោះថា នាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះហើយ វាមិនមែនជាឧបស័ក្កសម្រាប់នាងនោះទេ ព្រោះមុនក្លាយទៅជាពិធីការិនីនាងក៏ជាសមាជិករបស់ក្រុមបង្ហាញម៉ូដ Cambodia SuperModel (CSM)ដែរ។

ស្រីនាថ បញ្ជាក់ថា ការទៅមុនកម្មវិធីមកដល់នេះដោយសារតែនាងនឹងទៅហ្វឹកហាត់ការដើរម៉ូដ និងស្វែងយល់ឲ្យច្បាស់​ពីវិញ្ញាសារដែលត្រូវប្រកួតដែលមានការណែនាំពីអ្នកជំនាញចិន ហើយនាងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ពិធីការិនីរូបនេះក៏បានឲ្យដឹងថា នេះគឺជាឱកាសមួយដែលនាងនាំយកវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោកស្គាល់ពីកម្ពុ ជាកាន់តែច្បាស់ក្នុងនាមនាងជាអ្នកតំណាងឲ្យសមា គមន៍អ្នកផលិត និងនាំចេញសំបុក្រត្រចៀកកាំកម្ពុជា (Miss Bird’s Nest Cambodia) និងCSM ។

យោងតាមព័ត៌មានឲ្យដឹងថា កម្មវិធី Bird’s Nest Di vision ឬ”បវរកញ្ញា ត្រចៀកកាំ” នេះមានការចូលរួមដល់ទៅ ១១ប្រទេសដែលភាគច្រើនជាប្រទេសក្នុងតំ បន់អាស៊ីអាគ្នេយ៍ហើយវេទិការនោះផ្ដោតលើអ្នកមានភាពឈ្លាសវៃលើការធ្វើជំនួញពិសេសគឺស្ត្រីមានរូបរា ងស្អាត ឆ្លាតហើយមិនបាច់នៅលីវក៏បានគឺអ្នកមានប ទពោសោធន៍ក្នុងជីវិតច្រើន ពាក់ព័ន្ធ​លើការតស៊ូនិ ងជាអ្នកវាងវៃដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រ ទេសចិនជារៀងរាល់ឆ្នាំ។

យ៉ាងណាក្តី សោម ស្រីនាថ ដែលទៅជាអ្នកតំណាងកម្ពុជាមួយរូបនោះនាងថាបានហ្វិកហាត់ការនិយាយ និងដើរម៉ូដមុនចេញដំណើរហើយនាងគ្មានការបារម្ភច្រើនទេព្រោះនាងជាសមាជិកក្រុមបង្ហាញម៉ូដ Cam bodiaSuperModelក៏ធ្លាប់ចេញទៅបង្ហាញម៉ូដនៅ ប្រទេសវៀតណាមនិងថៃ ផងដែរ។ ស្រីនាថបន្ថែមថា នាងអាចទៅបង្ហាញខ្លួនលើវេទិការអន្ដរជាតិនេះបានដោយសារតែមានការឧបត្ថម្ភដោយក្រុមហ៊ុនBest L ife Co .Ltd និងហាងដាណាម៉ាកាត់ដេរ ដែលគ្រប់ គ្រងដោយកញ្ញាឌួង ហ្សូរីដា សម្រាប់កាត់ឈុតនិងរ៉ូ បពីហូលខ្មែរជាអក្សរខ្មែរជូនដល់នាង។

គូរបញ្ជាក់ថា កញ្ញា សោម ស្រីនាថ គឺជាក្មេងកំព្រាដែ លបានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយ សារតែជំងឺមហារីកកាលពីឆ្នាំ២០១៧។មហាជនបានសរសើរដល់ស្រីនាថ ដែលមានភាពរឹងមាំដែលពេល នេះនាងជាជំហក្នុងគ្រួសារយ៉ាងពិតប្រាកដទោះបីជាតារាស្រីរូបនេះបានបាត់បង់ម្ដាយព្រោះតែជំងឺមហារី កក្ដី។ក្នុងនោះ សោម ស្រីនាថ បានតាំងចិត្តថានាងនឹ ងនាំមោទនភាពជូនជាតិសម្រាប់ការប្រកួតលើឆាកអ ន្ដរជាតិមួយនេះ ពោលគឺមិនធ្វើឲ្យFanរបស់នាងខក បំណងឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២២ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម