Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា មានការស្វាគមន៍ពីពលរដ្ឋ និងអាជីវករជាច្រើននៅផ្សារវាលយន្ត ក្រុងស្វាយរៀង

បានផុស

នៅ

ឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ​អញ្ជើញធ្វើដំណើរចូល​ផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីជីវភាពរស់នៅ ការប្រកប​មុខរបររបស់​បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសចុះជួបប្រជាពលរដ្ឋ និងបងប្អូនអាជីវករនេះ ឯកឧត្តម ឌី វិជ្ជា បានបង្ហាញស្នាមញញឹម ប្រកបដោយភាព​កក់ក្តៅ ក្រោយពីឃើញប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងសម្តែងការស្វាគមន៍ដោយរួសរាយរាក់ទាក់។

ក្នុងដំណើរដ៏សាមញ្ញ និងបង្ហាញភាពស្និទស្នាល របស់ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ត និងស្នើសុំថតរូបអនុស្សាវរីយ៍ជាច្រើនផងដែរ។

ដោយឡែកប្រជាពលរដ្ឋ ក៏បានរំលឹកដល់កុមារភាពរបស់ឯកឧត្តម ឌី វិជ្ជា ពោរពេញទៅដោយអត្ថន័យ និងការ​ចងចាំដ៏ល្អជាច្រើន។

ជាការពិតណាស់ ឯកឧត្តម ឌី វិជ្ជា ជាថ្នាក់ដឹកនាំមួយរូបដែលមានភាពស្ងៀមស្ងាត់ និងពោរពេញដោយថាមពល ដែលមានការគោរពស្រឡាញ់ច្រើនពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពដ៏​សាមញ្ញ​របស់ឯកឧត្តម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម