ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ បោះឆ្នោតឱ្យបក្សប្រជាជន គឺដើម្បីទប់ស្កាត់ក្រុមប្រឆាំងនឹងសន្តិភាព
សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក គឹម សន្តិភាព បានលើកឡើងថា ការបោះឆ្នោតឱ្យគណបក្សប្រជាជន គឺដើម្បីទប់ស្កាត់ក្រុមប្រឆាំងនឹងសន្តិភាព ទើបកម្ពុជារក្សាបាននូវសន្តិភាពជានិរន្តរ៍។ លោកថ្លែងបែបនេះក្នុងពិធីលើកកម្ពស់សកម្មជនបក្សជាឃោសនិកឆ្នើមរបស់គណបក្ស នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

លោក គឹម សន្តិភាព លើកឡើងថា ការបោះឆ្នោតជាតិជាសកល នីតិកាលទី៧នេះ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី១៨ ជាលេខរៀងកូនពៅ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។ ដូច្នេះ លោក បានស្នើសុំ និងលើកទឹកចិត្តដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋទូទៅអញ្ជើញទៅបោះឆ្នោតឱ្យគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ក្រុមប្រឆាំងនឹងសន្តិភាព ទើបកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិជានិរន្តរ៍។ លោក គឹម សន្តិភាព បានបញ្ជាក់ថា ក្នុងនាមជាសមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងកិច្ចការថែរក្សាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោឱ្យខានតែបានជាដាច់ខាត។

ដើម្បីរក្សាភាពឈ្នះភ្លូកទឹកភ្លូកដីជូនគណបក្សប្រជាជនកម្ពុជា លោក គឹម សន្តិភាព បានជំរុញដល់សមាជិក-សមាជិកាគណបក្សគ្រប់រូបត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី និងត្រូវហ៊ានចំណាយធនធានផ្ទាល់ខ្លួនលើសកម្មភាពគណបក្ស ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលនយោបាយគណបក្ស អំពីច្បាប់បោះឆ្នោត និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ទន្ទឹមនេះដែរ លោក ក៏ណែនាំឱ្យឃោសនិកគណបក្សត្រូវរំលឹកពីគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានសង្គ្រោះជាតិ ការពារជាតិ និងអភិវឌ្ឍប្រទេសជាតិរហូតមានថ្ងៃនេះ។

លើសពីនេះ លោក គឹម សន្តិភាព ក៏បានស្នើសុំសមាជិក-សមាជិកាទាំងអស់ត្រូវខិតខំប្រឹងប្រែងបញ្ចេញសកម្មភាពស្របច្បាប់សម្រាប់ឃោសនារកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយត្រូវណែនាំប្រជាពលរដ្ឋឱ្យចាំច្បាស់លេខរៀង រូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជា បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវហ៊ានទប់ស្កាត់ និងរាយការណ៍រាល់សកម្មភាពទុច្ចរិតរបស់ជនអគតិ ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត ឬបង្កអស្ថិរភាពសង្គម ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


