Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការជួយបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ក្នុងបរិការណ៍សកលបច្ចុប្បន្ន គឺពិតជាចាំបាច់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ ការជួយបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ គឺពិតជាមានភាពចំបាច់មិនអាចខ្វះបាន ក្នុងបរិការណ៍សកលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាតាមវីដេអូ សម្រាប់កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងថា ជាការពិតណាស់, នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែង លើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និងចាប់ឲ្យបាននូវកាលានុវត្តភាព នៅក្នុងប្រទេសនីមួយៗ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន យល់ថា ប្រទេសនាននៅលើពិភពលោក គប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេសការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានាឲ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម