ជីវិតកម្សាន្ដ
Simon Cowell លក់ផ្ទះទៅនៅជនបទវិញ ដោយសារក្នុងទីក្រុងគ្រោះថ្នាក់ពេក
គណៈកម្មការដ៏ល្បីក្នុងកម្មវិធី America’s Got Talent លោក Simon Cowell បានលក់ផ្ទះតម្លៃ ១៩ លានដុល្លារនៅតំបន់ Holland Park ក្នុងទីក្រុងឡុងដុងដ៍ ហើយទៅរស់នៅជនបទវិញ ។

បច្ចុប្បន្នបុរសវ័យ ៦៣ ឆ្នាំរូបនេះកំពុងសាងជីវិតនៅកន្លែងថ្មីជាមួយក្រុមគ្រួសាររបស់គាត់ដែលមានសមាជិកចំនួន ៣ នាក់គឺអ្នកស្រី Lauren Silverman និងកូនប្រុស Eric អាយុ ៩ ឆ្នាំ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Simon ដែលបានប្រាប់ទៅកាន់មិត្តភ័ក្ដិថា គាត់មិនមានអារម្មណ៍សុវត្ថិភាពរស់នៅក្នុងទីក្រុងទៀតទេ ។ មុននឹងសម្រេចចិត្តរើផ្ទះ លោកបានស៊ូទ្រាំនឹងរឿងរ៉ាវជាច្រើនដែលបង្កដោយក្រុមជនពាល បូករួមទាំងការគាស់ផ្ទះយកគ្រឿងអលង្ការសរុបតម្លៃជាង ១ លានដុល្លារទៀតផង ។

លោក Simon ចំណាយប្រាក់ចំនួន ៦៥ ម៉ឺនដុល្លារ ទៅលើសុវត្ថិភាពផ្ទះរបស់គាត់ ប៉ុន្តែកាលពីខែមិថុនា បែរជាមានក្រុមឧក្រិដ្ឋជនបានប្រើឧបករណ៍ដែលអាចដោះសោទ្វាររបស់គាត់ត្រឹមរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ បណ្ដាលឲ្យលោកព្រួយបារម្ភយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា ទោះបីជាតំបន់ Holland Park មិនសូវមានសុវត្ថិភាពក៏ដោយ ប៉ុន្តែមានបុគ្គលល្បីៗជាច្រើនរស់នៅទីនោះដូចជា David Beckham, Ed Sheeran និង Robbie Williams ជាដើម ហើយសុទ្ធតែផ្ទះថ្លៃៗរហូតដល់ ៦៥ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រួមរស់ជាមួយគ្នាជាង ៩ឆ្នាំ Simon Cowell ទើបសុំមិត្តស្រីរៀបការ
ចុចអាន៖ មកស្គាល់ផ្ទះតារាហូលីវូដ ៧ ដួង ធ្លាប់រស់នៅកាលពីវ័យក្មេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


