ព័ត៌មានជាតិ
បង្កើនការប្រើប្រាស់បាគងនៅក្រៅប្រទេស ឈានចុះ MOU ជាមួយក្រុមហ៊ុនចិន Union Pay
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអះអាងថា ការដែលធនាគារជាតិចុះ MOU ជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិន គឺចង់ពង្រីកវិសាលភាពការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិកាន់តែច្រើនបន្ថែមទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានមួយនៅព្រឹកថ្ងៃទី១៦ កក្កដានេះ លោកស្រី ជាសិរី បានបន្តថា ការចុះសហប្រតិបត្តិការរវាងធនាគារជាតិជាមួយវិស័យឯកជន ដោយសារកន្លងមកនៅពេលដែលឱ្យធនាគារឯកជនមួយចំនួនធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកជននៅប្រទេសថៃ សង្កេតឃើញថាទាល់តែប្រជាជនយើងដែលប្រើប្រាស់អេបរបស់ធនាគារទាំងនោះទើបអាចចាយនៅប្រទេសថៃបាន។

លោកស្រីបានបន្តថា «ប៉ុន្តែយន្តការនេះមានការយឺតយ៉ាវ។ អីចឹងយើងចង់ពន្លឿនជាមួយអ្នកថ្មីព្រោះយើងមានបទពិសោធន៍ត្រូវធ្វើម៉ិចឱ្យប្រព័ន្ធបាគងជាប្រព័ន្ធរបស់ធនាគារជាតិមានអ្នកប្រើប្រាស់ច្រើន ព្រោះថាបើប្រើអេបធនាគារលុះត្រាយើងជ្រើសរើសអេបនីមួយៗ ប៉ុន្តែប្រព័ន្ធបាគងទាំងអស់គ្នាអាចដោនឡូតបាន។ អីចឹងកិច្ចសហប្រតិបត្តិកានេះនឹងអនុញ្ញាតឱ្យអ្នកប្រើអេបាគងជាអេបរបស់ធនាគារជាតិអាចទៅចាយនៅប្រទេសចិនបាននិងដំណាក់កាលបន្ទាប់យើងនឹងចាប់ធនាគារទាំងអស់របស់KHQRចូលមកបណ្តើរៗ»។
លោកស្រីបានបន្តទៀតថា នេះជាការអនុវត្តបញ្ច្រាសពីអ្វីដែលធ្វើនៅប្រទេសថៃ។ ប្រទេសថៃយើងបានឱ្យធនាគារឯកជនចំនួន ៣ ធ្វើការជាមួយធនាគារថៃដើម្បីឱ្យប្រជាពលរដ្ឋដែលមានអេបរបស់ធនាគារទាំងនោះអាចចាយប្រាក់រៀលនៅប្រទេសថៃបានហើយឃើញថាមានភាពចន្លោះច្រើន។
យ៉ាងណាក៏ដោយលោកស្រីបានបញ្ជាក់ថា អេបបាគងនេះគ្រាន់តែធ្វើសមាហរណកម្មជាមួយក្រុមហ៊ុនយូញៀនផេទេ។ចំណែកការអនុវត្តផ្ទាល់គឺធនាគារឯកជនដែលត្រូវធ្វើការជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិន។
លោកស្រី បណ្ឌិត ជា សិរី បានបញ្ជាក់ពីសារសំខាន់ដែលធនាគារកណ្តាលប្រទេសនីមួយៗត្រូវចុះសហប្រតិបត្តិការគ្នាផងដែរ។
ត្រង់ចំណុចនេះ លោកស្រីបានពន្យល់ថា ការសហប្រតិបត្តិការរវាងធនាគារកណ្តាលនិងធនាគារកណ្តាលនៃប្រទេសទាំងពីរគឺដើម្បីជាការបង្ហាញការសហការជិតស្និតរវាងធនាគារកណ្តាលទាំងពីរ ព្រោះថាធនាគារឯកជននៃប្រទេសនីមួយៗស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាលប្រទេសទាំងពីរ។ ដូចនេះការចុះអនុស្សារណៈធនាគារកណ្តាលដើម្បីប្រឹងប្រែងព្យាយាមគាំទ្រនិងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការធ្វើទៅដោយរលូន។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០កក្កដាកន្លងទៅនេះ ធនគារជាតិនៃកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនយូញៀនផេ របស់ចិនផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេនិងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជានិងចិនដែលគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំនេះឬនៅដើមឆ្នាំ២០២៤ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


