Connect with us

នយោបាយ

តើប្រធានគណបក្សទាំង ១៨ ទៅបោះឆ្នោតនៅការិយាល័យណាខ្លះ?

បានផុស

នៅ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្សចំនួន ១៨ ចុះបញ្ជីបេក្ខជន ចូលរួមប្រកួតប្រជែង។ កាលពីអត្ថបទមុន ប្រិយមិត្តបានដឹងរួចមកហើយពីមណ្ឌល ដែលប្រធានគណបក្សទាំង១៨ បានឈរឈ្មោះ ហើយថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញទីតាំងការិយាល័យដែលប្រធានគណបក្សទាំង ១៨ ទៅបោះឆ្នោតវិញម្ដង ដែលមានដូចខាងក្រោម (តាមលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត)៖

១. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បោះឆ្នោត​នៅការិយាល័យលេខ 0965 (សាលារៀន វត្តដំបូកខ្ពស់) សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. លោក គុជ លី ប្រធានគណបក្ស ខ្មែរតែមួយ បោះឆ្នោតនៅការិយាល័យលេខ 0481 (ដីឡូលេខ២៣ ផ្លូវ១១២ កែង២២៥) សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លោក គុជ លី ប្រធានគណបក្ស ខ្មែរតែមួយ

៣. លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា បោះឆ្នោតនៅការិយាល័យលេខ 0903 (ក្បែរវិមានសុភមង្គល) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា

៤. លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ បោះឆ្នោតនៅមណ្ឌល 2043 (អនុវិទ្យាល័យ បាក់ខែង) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ

៥. លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ បោះឆ្នោតនៅការិយាល័យ 0952 (បឋមសិក្សារកាកោង) ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ

៦. លោក មាស បូពៅ ប្រធានគណបក្ស កសិករ បោះឆ្នោតនៅការិយាល័យលេខ 0187 (សាលាបឋមសិក្សាបឹងត្របែកកើត ផ្លូវ៤៨៨) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

លោក មាស បូពៅ ប្រធានគណបក្ស កសិករ

. លោកស្រី សឹង សុធី ប្រធានគណបក្ស ស្រ្ដីដើម្បីស្រ្ដី បោះឆ្នោតនៅការិយាល័យ 0971 (បឋមសិក្សាវត្តដំណាក់) សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

លោកស្រី ស៊ឹង សុធី ប្រធានគណបក្ស ស្រ្ដីដើម្បីស្រ្ដី

៨. លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្ស ខ្មែរឈប់ក្រ មិនមានឈ្មោះបោះឆ្នោតនោះទេ (អានលម្អិត)

លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្ស ខ្មែរឈប់ក្រ

៩. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បោះឆ្នោតនៅការិយាល័យលេខ 2206 (សាលាឆាន់ វត្តវាលស្បូវ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច

១០. លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស ធម្មាធិបតេយ្យ បោះឆ្នោតនៅការិយាល័យ 0240 (បឋមសិក្សា វត្តទ្រៀល) ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស ធម្មាធិបតេយ្យ

១១. លោក យ៉េង វីរៈ ប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅការិយាល័យ 1393 (វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង) សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោក យ៉េង វីរៈ ប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២. លោក អ៊ិត សារម្យ ប្រធានគណបក្ស បំណងពលរដ្ឋ បោះឆ្នោតនៅមណ្ឌល 1454 (អនុវិទ្យាល័យ និងបឋម គោកបញ្ជាន់) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

លោក អ៊ិត សារម្យ ប្រធានគណបក្ស បំណងពលរដ្ឋ

១៣. លោក ហួន ច័ន្ទថុន ប្រធានគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បោះឆ្នោតនៅការិយាល័យ 1349 (សាលាបឋមសិក្សាអង្គស្ពឺ) ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ

លោក ហួន ច័ន្ទថុន ប្រធានគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤. លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បោះឆ្នោតនៅការិយាល័យ 1227 (អនុវិទ្យាល័យអង្គសីមា) ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ

លោក អ៊ុន ជីម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ

១៥. លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្ស ខ្មែរអភិរក្ស បោះឆ្នោតនៅការិយាល័យ 0969 (សាលារៀន វត្តដំបូកខ្ពស់) សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្ស ខ្មែរអភិរក្ស

១៦. លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោតនៅការិយាល័យ 1438 (សាលាទួលពង្រ) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

១៧. លោក ប្លាង សីន ប្រធានគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បោះឆ្នោតនៅការិយាល័យ 0098 (បឋមសិក្សាស្រែក្លេង) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

លោក ប្លាង សីន ប្រធានគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតនៅការិយាល័យ 1697 (សាលាគរុកោសល្យវិក្រិត្យការក្រុង) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា

ចុចអាន៖ មណ្ឌល៩ ដែលប្រធានបក្សទាំង១៨ ឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន

ព័ត៌មានជាតិ២០ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បង្ហាញ​ខ្លួន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម១៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម