Connect with us

ជីវិតកម្សាន្ដ

ចេញផ្សាយ ១០ថ្ងៃ បទ “Seven” របស់ Jungkook បំបែកកំណត់ត្រាថ្មីមួយ

បានផុស

នៅ

សមាជិកកូនពៅនៃក្រុមចម្រៀងបុរស BTS លោក Jungkook បានបំបែកកំណត់ត្រាថ្មីមួយជាមួយនឹងបទ “Seven” បន្ទាប់ពីបទនេះទម្លាក់បានរយៈពេល ១០ថ្ងៃ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ ខែកក្កដា Billboard បានបង្ហាញកំពូលបទចម្រៀងទាំង ១០ នៃតារាង Hot 100 ចុងក្រោយបំផុតរបស់ខ្លួន ដែលជាចំណាត់ថ្នាក់ប្រចាំសប្តាហ៍នៃបទចម្រៀងពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងនោះតារាង Hot 100 បានបង្ហាញថា បទ “Seven” ដែលមាន Jungkook ជាម្ចាស់សំនៀង បានជាប់ចំណាត់ថ្នាក់លេខ១ ជាលើកដំបូង ដែលវានាំឱ្យតារាប្រុសរូបនេះក្លាយជាសិល្បករទោលដំបូងនៅក្នុងវិស័យ Kpop មានអ្នកស្ដាប់ចម្រៀងច្រើនបំផុតក្នុងពេលដ៏ខ្លី។

គួររំលឹកថា បទ “Seven” ចេញផ្សាយកាលពីថ្ងៃទ១៤ ​ហើយរហូតមកដល់ថ្ងៃទី២៥ ខែកក្កដា មានអ្នកចូលមើលក្នុង YouTube ជាង ១០២លាននាក់។ ក្រៅពី Hot 100 បទ “Seven” បានបង្ហាញខ្លួនជាលើកដំបូងជាបទលេខ ១ នៅលើតារាង Billboard’s Global 200 និងនៅលើ The Global Excl របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ YoonA រកចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ រហូតក្លាយសេដ្ឋិនីមិនដឹងខ្លួន

ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម