ជីវិតកម្សាន្ដ
YoonA រកចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ រហូតក្លាយសេដ្ឋិនីមិនដឹងខ្លួន
ជាមួយនឹងអាជីពដ៏រីកចម្រើនក្នុងរឿងភាគកូរ៉េ និងតន្ត្រី Yoona សមាជិកក្រុម Girls’ Generation រកចំណូលបានរាប់លានដុល្លារ ពីការងាររបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តមួយនេះ។ ទ្រព្យសម្បត្តិយ៉ាងច្រើនដែលនាងរកបាន ធ្វើឲ្យតារាស្រីរូបនេះក្លាយជាសេដ្ឋិនីមិនដឹងខ្លួន។

យោងតាមប្រភពបានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ YoonA អាចឈានដល់ជាច្រើនលានដុល្លារក្នុងឆ្នាំ ២០២៣ ។ប្រភពដដែលបានបង្ហើបថា ទ្រព្យសម្បត្តិរបស់នាងគឺប្រហែល ២០ លានដុល្លារ ដែលភាគច្រើនបានមកពីភាពយន្តដែលរកចំណូលបានខ្ពស់ សកម្មភាពតន្ត្រី និងម៉ាកយីហោក្នុងនាមជាអ្នកធ្វើបទបង្ហាញផ្សេងៗ។ ជាមួយនឹងការងារជាច្រើន ដូច្នេះវាមិនមែនជារឿងចម្លែកទេដែល YoonA គឺជាតារាដែលមានប្រាក់ខែខ្ពស់បំផុតចាប់ពីឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន។
តារាស្រីរូបនេះកំពុងធ្វើការយ៉ាងខ្លាំងក្នុងទីផ្សារប្រទេសចិន ដើម្បីពង្រីកឥទ្ធិពលរបស់នាង។ តារាចិនបានអនុញ្ញាតឲ្យនាងសម្តែងក្នុងរឿងចិន “God of War, Zhao Yun” ហើយរកចំណូលបានប្រហែល ២.៥លានដុល្លារ។ នាងក៏ធ្លាប់បានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មប្រហែល ២៥ ក្នុងឧស្សាហកម្មសម្រស់ និងម៉ូដក្នុងប្រទេសកូរ៉េផងដែរ។
YoonA ក៏បានប្រែក្លាយពីតារាស្រីទៅជាតារាសម្ដែង និងអ្នកធ្វើបទបង្ហាញដ៏ល្អនៅក្នុងឧស្សាហកម្មកម្សាន្ត ដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់នាងតាមរយៈការសម្ដែង និងបទពិសោធន៍ជាច្រើនឆ្នាំ។ ប្រាក់ចំណូលសំខាន់ៗជាច្រើនដែលតារាស្រីរូបនេះរកបានគឺបានមកពីការធ្វើការជាមួយប្រេនធំៗជាច្រើនដូចជា Lee Jeans, Crocs, Pandora និង MiuMiu ដែលនាងរកបានច្រើនបំផុតពីការខិតខំប្រឹងប្រែងរបស់នាង។ ហើយនាងត្រូវបានគេរាយការណ៍ថា ទិញអាផាតមិនប្រណីតក្នុងតម្លៃ ២,៥ លានដុល្លារឯណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


