ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមានថា ទៅថ្ងៃមុខ ពិភពលោក នឹងជួបរលកកម្តៅយ៉ាងធ្ងន់ធ្ងរ និងរដូវរងាដ៏សែនត្រជាក់
អ្នកជំនាញព្រមានថា រលកកម្តៅខ្លាំង និងរដូវរងាដ៏ត្រជាក់ អាចក្លាយជារឿងកាន់តែអាក្រក់ឡើងៗ ដោយសារតែបម្រែបម្រួលអាកាសធាតុ។

សីតុណ្ហភាពឡើងដល់ ៤៨អង្សាសេ បានវាយប្រហារពាសពេញទ្វីបអឺរ៉ុប ដែលបង្កឲ្យមាន ភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ទេសចរណ៍ពេញនិយម របស់ប្រទេសក្រិក។
ក្រុមអ្នកស្រាវជ្រាវជឿថា សីតុណ្ហភាពលើស៤០អង្សាសេ ដែលគេជួបប្រទះជាលើកដំបូងនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុន នឹងក្លាយទៅជារឿងដដែលៗ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានកាត់បន្ថយ។

ទន្ទឹមនោះ World Weather Attribution ដែលជាក្រុមអ្នកវិទ្យាសាស្ត្រមកពីចក្រភពអង់គ្លេសនិងហូឡង់ បាននិយាយថា រលកកម្តៅនឹងកាន់តែធ្ងន់ធ្ងរហើយញឹកញាប់ រហូតដល់យើងបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីល។
ការស្រាវជ្រាវរបស់ពួកគេបង្ហាញថា បើគ្មានបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សទេនោះ រលកកម្តៅនៅអឺរ៉ុបខាងត្បូង ក៏នឹងមិនអាចធ្ងន់ធ្ងរបែបនេះដែរ។ ពួកគេបន្ថែមថា រលកកម្តៅដ៏អាក្រក់ នឹងកើត១៥ឆ្នាំម្តងនៅសហរដ្ឋអាមេរិកនិងម៉ិកស៊ិក, ១០ឆ្នាំម្តងនៅអឺរ៉ុបភាគខាងត្បូង និង៥ឆ្នាំម្តងនៅប្រទេសចិន។

ចំណែកលោកស្រី Liz Stephens សាស្ត្រាចារ្យអាកាសធាតុនៅសាកលវិទ្យាល័យ Reading បាននិយាយថា “អាកាសធាតុខ្លាំងនៅអឺរ៉ុបខាងត្បូង មិនមែនជារឿងថ្មីទេ។ រលកកម្តៅនឹងកើនឡើងលើស១ ដឺក្រេម្តងទៀតក្នុងរយៈពេល៣០ឆ្នាំ ថ្វីបើគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស ត្រូវបានសម្រេចក៏ដោយ”។
គួរបញ្ជាក់ថា ខែមិថុនា គឺជាខែក្តៅបំផុតនៅក្នុងកំណត់ត្រាពិភពលោក ដោយប្រទេសចិន បានជួបប្រទះថ្ងៃក្តៅបំផុតមិនធ្លាប់មាន ជាមួយសីតុណ្ហភាព ៥២.២អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គ្រោះធម្មជាតិ២ខុសគ្នា វាយប្រហារអឺរ៉ុប៖ ភាគខាងត្បូងជួបរលកកម្តៅ ភាគខាងជើងមានព្យុះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


