កីឡា
ជាង១០ឆ្នាំមិនដែលចាញ់ Inoue ត្រូវបាន Pacquiao សរសើរមិនដាច់មាត់
កីឡាករប្រដាក់សកលជប៉ុន Naoya Inoue ទើបតែបានឈ្នះខ្សែក្រវាត់ពិភពលោក២គ្រឿងបន្ថែមទៀត បន្ទាប់ពីផ្តួលកីឡាករអាមេរិក Stephen Fulton ក្នុងទឹកទី៨កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈការផ្តួលកីឡាករអាមេរិក Fulton ក្នុងទឹកទី៨ រូបគេត្រូវបានស្តេចប្រដាល់អាស៊ី Manny Pacquiao បានសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យរបស់គេ។ វីរបុរសហ្វីលីពីនបានសរសើរថា ៖«Inoue មានល្បឿនដ៏អស្ចារ្យ និងកណ្តាប់ដៃមានកម្លាំងខ្លាំងណាស់។ គាត់ជាកីឡាករប្រដាល់ដ៏ពិសេសម្នាក់»។

Naoya Inoue បានចាប់ផ្តើមវ៉ៃប្រដាល់សកលស្ម័គ្រចិត្តពីឆ្នាំ២០១០ ដល់២០១២ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនមានដូចជា ជើងឯកយុវជនអាស៊ី ជើងឯកយុវជនពិភពលោក ជើងឯកពិភពលោក AIBA និងជម្រុះតំបន់អាស៊ីដើម្បីព្រឹត្តិការណ៍កីឡាអូឡាំពិក។
នៅចុងឆ្នាំ២០១២ រូបគេបានចាប់ផ្តើមប្រកួតប្រដាល់សកលអាជីពដែលប្រកួតដំបូងត្រឹម៨ទឹកដោយបានផ្តួលកីឡាករ Crison Omayao ឲ្យសន្លប់ក្នុងទឹកទី៤។ នៅឆ្នាំ២០១៣ រូបគេបានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១សម្រាប់ការប្រកួត៨ទឹក និងផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១០សម្រាប់ការប្រកួត១០ទឹក។

ចាប់ពីខែធ្នូ ឆ្នាំ២០១៣មក Inoue អាយុ៣០ឆ្នាំបានបង្កើនការប្រកួតអាជីពដែលមាន១២ទឹករហូតដល់បច្ចុប្បន្នដែលមានស្ថិតិប្រកួតសរុប២៥លើក ឈ្នះទាំង២៥លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២២ដង ដោយមិនទាន់ស្គាល់បរាជ័យម្តងណាឡើយ។
សព្វថ្ងៃនេះ Inoue កំពុងគ្រប់គ្រងខ្សែក្រវាត់កម្រិតពិភពលោក១០គ្រឿងដូចខាងក្រោម៖
- OPBF light-flyweight
- WBC light-flyweight
- WBO junior-bantamweight
- WBA (Regular) bantamweight
- IBF និង vacant The Ring bantamweight
- WBA Super bantamweight
- WBC bantamweight
- WBO bantamweight
- WBC super bantamweight
- WBO super bantamweight

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


