ព័ត៌មានអន្ដរជាតិ
លោក Biden អនុម័ត ជំនួយការពារជាតិ ៣៤៥ លានដុល្លារ ឲ្យកោះតៃវ៉ាន់
ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមផ្តល់ជំនួយការពារជាតិក្នុងទំហំទឹកប្រាក់ដល់ទៅ៣៤៥លានដុល្លារ ដល់កោះតៃវ៉ាន់។

រដ្ឋបាលលោក Biden បាននិយាយម្តងហើយម្តងទៀតថា ខ្លួនព្យាយាមរក្សាស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងពីមុន រវាងសហរដ្ឋអាមេរិក និងចិន ទាក់ទងកោះតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយនេះក៏កើតឡើងផងដែរ ចំពេលមានបញ្ហាផ្នែកទំនាក់ទំនងយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងចិន។
ភាពតានតឹងបានកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនគឺដោយសារតែបញ្ហាកោះតៃវ៉ាន់ និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

ជំនួយនេះគឺបន្ថែមលើការលក់ឧបករណ៍យោធា និងសព្វាវុធជិត១៩ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានអនុម័ត កោះសម្រាប់តៃវ៉ាន់។
សហរដ្ឋអាមេរិក បានគាំទ្រជាផ្លូវការនូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកនៃប្រទេសចិនដីគោក។
ជាក់ស្តែង សហរដ្ឋអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ទេ ប៉ុន្តែមានទំនាក់ទំនងសេដ្ឋកិច្ច ហើយច្បាប់របស់អាមេរិកតម្រូវឲ្យរដ្ឋាភិបាលចាត់ទុកការគំរាមកំហែងមកលើកោះនេះថាជា ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


