ព័ត៌មានអន្ដរជាតិ
លោក ភីថា និងតារាកូរ៉េ Jackson Wang ត្រូវប្រជាជនថៃចាត់ទុកជាផ្កាយសំណាងរឿងលេខឆ្នោត
ប្រជាជនក្នុងប្រទេសថៃរាប់ពាន់នាក់បានសម្រុកទៅទិញលេខឆ្នោតចាក់យ៉ាងភ្ល្លូកទឹកភ្លូកដី បន្ទាប់ពីយកតាមស្លាកលេខរថយន្តរបស់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា លីមចារើនរ៉ាត់ និងលេខអាវរបស់តារា K -pop លោក Jackson Wang។

កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ លោកភីថា និងលោក Prit Watcharasinthu សមាជិកសភាក្នុងបញ្ជីគណបក្សនៃគណបក្សចលនាឆ្ពោះទៅមុខ បានធ្វើដំណើរទៅកាន់ខេត្ត Chainat ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សិក្ខាសាលាស្តីពីស្រា ក្នុងគោលបំណងផ្លាស់ប្ដូរចំណេះដឹងអំពីសេរីភាពនៃគ្រឿងស្រវឹង ដោយយកផលិតផលដែលជាស្រាក្នុងស្រុកល្បីឈ្មោះរបស់ខេត្ត ChaiNat ជាអ័ក្សនៃកិច្ចពិភាក្សា។
ជាមួយគ្នានោះដែរ លោកបានជួបក្រុមអ្នកផលិតស្រា និងប្រជាជនដែលមានមុខរបរផ្សេងៗគ្នា។ ស្ដាប់បញ្ហាដើម្បីបង្ហាញដល់គណបក្ស ព្រមទាំងជួយរកមធ្យោបាយដោះស្រាយបញ្ហារយៈពេលវែងនៅកម្រិតគោលនយោបាយ។ នៅក្នុងព្រឹត្តិការណ៍នោះ មានសកម្មភាពជាច្រើនរួមទាំងស្តង់ផលិតស្រាបៀរ។ វេទិកាពិភាក្សាលើប្រធានបទរង្វង់ស្រា ពីទីក្រុង Chai Nat និងកសិកម្មរីកចម្រើនជាដើម។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រោមប្រធានបទ Sura Meerai លោក ភីថា បានធ្វើដំណើរត្រឡប់ចូលក្នុងរថយន្តម៉ាក Toyota ពណ៌សដែលមានស្លាកលេខបាងកក ៩៧៤៣ ធ្វើដំណើរត្រឡប់ទៅវិញ។ មុននឹងឡើងរថយន្ត លោកបានគ្រវីដៃស្វាគមន៍ប្រជាពលរដ្ឋដោយទឹកមុខស្រស់ស្រាយ។ ប៉ុន្តែអ្វីដែលជាគួរចាប់អារម្មណ៍នោះគឺ លេខចុះបញ្ជីរថយន្តចុងក្រោយរបស់លោកត្រូវមហាជនកត់ចំណាំហើយសម្រុកយកទៅទិញឆ្នោតព្រោងព្រាត។
ដោយឡែក អ្នកលក់ឆ្នោតម្នាក់ឈ្មោះ Wandee Khaosanit បានបង្ហើបថា នៅតំបន់នោះមាននិន្នាការនៃលេខលេចធ្លោខ្លាំងនោះគឺលេខល្បីរបស់លោក Pita Limcharoenrat និងក្រោយមកគឺលេខអាវ៨៥២របស់តារាចម្រៀងកូរ៉េខាងត្បូង Jackson Wang ដែលពាក់ពេលលេងបាល់ទាត់ជាមួយតារាប្រុសៗក្នុងប្រទេសថៃផងដែរ។

លើសពីនេះទៀត ប្រជាជនថៃជាច្រើនរយនាក់បានសរសេរលើបណ្ដាញអ៉ិនធើណេតដោយថា លោក ភីថា លីមចារើនរ៉ាត់ និងតារាប្រុសមានដើមកំណើតចិន-ហុងកុង លោក Jackson Wang គឺជាផ្កាយនាំសំណាងដល់ពួកគេ ក្នុងឱកាសក្លាយជាអ្នកមាន ខណៈឆ្នោតនឹងប្រកាសនាថ្ងៃ៣១ ខែកក្កដា នេះតែម្ដង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើតារា K-pop លោក Jackson ពិតជាត្រូវ ថៃ ជួលឲ្យរើសសំរាមដូចការចុះផ្សាយមែនឬ?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ