ព័ត៌មានជាតិ
សកម្មភាព ៥ គួរពិចារណា ពេលមានដំណើរកម្សាន្តក្នុងរដូវភ្លៀង
សម្រាប់រដូវភ្លៀវធ្លាក់នេះ ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យ ណាស់ បើសិនជាយើងមិនបានដឹងពីរឿងរ៉ាវគ្រោះថ្នាក់ចៃដន្យមួយចំនួន ដែលអាចកើតមានឡើងភ្លាមៗ នៅតំបន់ទាំងនេះ។ ដូចនេះ កម្ពុជាថ្មីសូមចែករំលែកឱ្យបានដឹងនូវសកម្មភាពមួយចំនួន នៅពេលទៅលេងតំបន់ទឹក។
១. ការលេងទឹក
– លេងទឹកជ្រោះ
រឿងចម្បងទីមួយ មុននឹងសម្រេចចិត្តមកលេងតំបន់ទឹកធ្លាក់ ត្រូវដឹងពីស្ថានភាពអាកាសធាតុ ព្រោះតំបន់ទឹកធ្លាក់ មានហានិភ័យនៃគ្រោះថ្នាក់ខ្លាំង។ បើតាមបទពិសោធន៍អ្នកប្រកបរបរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេល ដែលមេឃចាំផ្តើមស្រទុំ ទឹកមិនដឹងមកពីណា គឺមកជាគំហុកតែម្តង ពិសេសច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់ តែម្តង។ ស្ថានភាពភ្លាមៗនេះ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។
មួយវិញទៀត ដើម្បីសុវត្ថិភាពខ្ពស់ពេលលេងទឹក ត្រូវលេងនៅម្តំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ហូរខ្លាំង អាចឱ្យយើងបាត់ជំហរហូរទៅជាមួយទឹក។ កំណត់ចំណាំមួយ យើងអាចមើលដឹងពីកន្លែងដែលស្ថានភាពទឹកមិនគួរលេង កន្លែងណាដែលមានទឹកបែកពពុះសៗ ត្រង់នោះហើយ ជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះ គួរលេងនៅកន្លែងណាដែលចរន្តទឹកមិនសូវខ្លាំង។ អ្វីដែលគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម ប្រយ័ត្នរអិល ព្រោះកន្លែងដែលមិនសូវមានទឹកហូរខ្លាំង ច្រើនមានស្លែរកាន់។


– លេងទឹកសមុទ្រ
ការលេងទឹក មិនមានជាបញ្ហាចោទទេ បើសិនអាកាសធាតុអំណោយផល និងរលកតូចៗ តែប្រសិនជាស្ថានភាពអាកាសធាតុមិនល្អ រលកបោកបក់ធំៗ ពុំគួរលេងឡើយ។ រដូវវស្សា ជាពេលដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកខ្លាំង ដូច្នេះបើសិនជាចង់លេងទឹកកម្សាន្ត គប្បីមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរបានដោយងាយ។
គួរកត់ចំណាំថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេងទឹកក្រៅពោងសញ្ញា ដែលអជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។

២. ដើរព្រៃខែភ្លៀង
ការដើររុកព្រៃ បោះតង់ លក្ខណៈដំណើរផ្សងព្រេង ជារឿងពេញនិយមខ្លាំងណាស់ សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែក្នុងអំឡុងខែដែលមានភ្លៀងធ្លាក់ ដំណើរកម្សាន្តទៅកាន់តំបន់ព្រៃ អាចកើតមានគ្រោះថ្នាក់ចៃដន្យមិននឹកស្មានដល់ ពីកត្តាធម្មជាតិដូចជាការបាក់មែកឈើ ចំណោតផ្លូវរអិល ឬជំងឺគ្រុនចាញ់ជាដើម។ ជាទូទៅ អ្នកមានបទពិសោធន៍ មិនមានជាបញ្ហាចោទសម្រាប់ការកម្សាន្តប្រភេទនេះប៉ុន្មានទេ ប៉ុន្តែទោះជាយ៉ាងណា ការធ្វើដំណើរកម្សាន្តក្នុងព្រៃ នារដូវភ្លៀងធ្លាក់នេះ មានបញ្ហាប្រឈមច្រើន។


៣. ជិះទូកក្តោង
រឿងរ៉ាវដ៏សំខាន់ដែលត្រូវយកមកពិចារណានៅពេលជិះទូក គឺទិសដៅ និងកម្លាំងនៃខ្យល់។ ជាទូទៅ ខ្យល់ដែលល្អបំផុ តសម្រាប់ការជិះទូកគឺក្តោង គឺខ្យល់ដែលបក់ក្នុងទិសដៅថេរ និងមានកម្លាំងគ្រប់គ្រាន់ដើម្បីរុញទូក ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកជិះ។


៤. ដំណើរកម្សាន្តនៅតំបន់កោះ
ទៅលេងតំបន់កោះ ដោយមិនបានមើលពីការព្យាករណ៍អាកាសធាតុ ដោយប្រថុយៗស្មានៗ ជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះថា ការធ្វើដំណើរទៅកាន់តំបន់កោះក្នុងអំឡុងខែនេះ អាចមានបញ្ហាដែលមិនអាចទាយទុក កើតឡើង ពិសេសអំឡុងពេលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ធ្វើឱ្យរលកធំៗ។ ហេតុនេះ ទាមទារឱ្យមុននឹងធ្វើដំណើរទៅកាន់តំបន់កោះ ដាច់ខាត កុំមើលរំលងសេចក្តីជូនដំណឹង ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹង ពីស្ថានភាពគ្រោះថ្នាក់បានមុនពេល និងជួយឱ្យសម្រេចចិត្តបានត្រឹមត្រូវ ពីពេលវេលាដែលអាចទៅលេងតំបន់កោះបាន ឬក៏អត់។


៥. មុជទឹកមើលជីវៈចម្រុះបាតសមុទ្រ និងជិះទូកនេសាទសត្វសមុទ្រ
ការកម្សាន្តបែបនេះ មានការពេញនិយមណាស់ ប៉ុន្តែបើសិនជាស្ថិតក្នុងអំឡុងរដូវវស្សា គួរស្វែងយល់ពីស្ថានភាពអាកាសធាតុជាមុនសិន ព្រោះតំបន់សមុទ្រនៅរដូវកាលនេះ ងាយភ្លៀងធ្លាក់ណាស់៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


