Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)

បានផុស

នៅ

អ្នកបុរាណវត្ថុវិទូរកឃើញគ្រឿងកែវធ្វើដោយដៃដ៏ស្រស់ស្អាត ក្នុងខ្មោចកប៉ាល់ឈ្មោះ Capo Corso 2 ដែលមានអាយុកាល ២០០០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវារ៉ូម៉ាំងនោះមានទីតាំងជម្រៅ ៣៥០ ម៉ែត្រ ស្ថិតក្រោមនីវ៉ូទឹកសមុទ្ររវាងឧបទ្វីប Capo Corso របស់បារាំងនិងកោះ Capraia របស់អ៊ីតាលី ។

បំណែកនាវាខាងលើត្រូវបានវិស្វករឈ្មោះ Guido Gay រកឃើញដំបូងនៅឆ្នាំ ២០១២ រហូតមកដល់សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ ២០២៣ អ្នកបុរាណវិទូមកពីប្រទេសអ៊ីតាលី ប្រទេសបារាំង និងប្រទេសផ្សេងៗទៀតដែលមានជំនាញផ្នែកកញ្ចក់បុរាណ បរិស្ថានវិទ្យាសមុទ្រ និងការអភិរក្សក្រោមទឹក បានត្រឡប់ទៅកាន់នាវាដែលលិចនោះម្ដងទៀត ។

អ្នកស្រាវជ្រាវបានប្រើប្រាស់យាន ២ គ្រឿងឈ្មោះ Arthur និង Hilarion ដើម្បីធ្វើការស្កែនរកវត្ថុនៅទីនោះ ។ ទីបំផុតយាន Arthur បានរកឃើញ ចានសំរឹទ្ធ ២ ថូសំរឹទ្ធ (amphorae) និងចានកែវជាច្រើនទៀត ដែលអ្នកបុរាណវត្ថុវិទូជឿជាក់ថាមានតម្លៃ និងកម្រ ។

ជាមួយគ្នានេះដែរ ក្រុមការងារគ្រោងបន្តការសិក្សាស៊ីជម្រៅលើសម្ភារៈ ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកាលប្បវត្តិនៃការលិចកប៉ាល់ និងផ្លូវធ្វើដំណើរចុងក្រោយរបស់កប៉ាល់ជាដើម ។ សម្រាប់ការវិភាគដំបូងគេជឿថា កប៉ាល់នេះបានធ្វើដំណើរមកពីកំពង់ផែមួយនៅមជ្ឈិមបូព៌ា  (ប្រហែលជាមកពីប្រទេសលីបង់ ឬស៊ីរី) ទៅកាន់ ឆ្នេរ Provençal របស់បារាំង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ yahoo

ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម