ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ឲ្យកសិករដាំដំណាំផ្សេងជំនួសស្រូវ ដោយសារតែខ្វះទឹក
អាជ្ញាធរថៃប្រាប់ឲ្យកសិករកាត់បន្ថយការធ្វើស្រែ ដោយងាកមកដាំដំណាំផ្សេងជំនួសវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក ខណៈឆ្នាំនេះថៃនឹងជួបប្រទះភ្លៀងធ្លាក់តិច ។

លោក Surasri Kidtimonton អគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិ (ONWR) បញ្ជាក់ថា ឆ្នាំនេះ ថៃនឹងជួបប្រទះភ្លៀងធ្លាក់តិច រហូតដល់ ៤០ ភាគរយនៅក្រោមកម្រិតធម្មតា ដោយសារតែបាតុភូតអាកាសធាតុ El Nino ។
លោក Surasri អះអាងថា ប៉ុន្តែទោះជាយ៉ាងណា ផ្ទៃដីកសិកម្មប្រមាណជាង ១១ លានរ៉ៃ ត្រូវបានកសិករដាំដុះរួចរាល់ទៅហើយ ខណៈសម្រាប់ផ្ទៃដីដែលនៅសល់មិនទាន់បានដាំដុះ កសិករថៃគួរតែងាកមកដាំដំណាំផ្សេងដែលត្រូវការប្រើប្រាស់ទឹកតិចវិញ ។

បច្ចុប្បន្ន ថៃជាប្រទេសដែលនាំចេញអង្ករធំលំដាប់លេខ ២ ពិភពលោក ហើយគេរំពឹងថា ថៃរួមជាមួយវៀតណាម នឹងក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏សំខាន់ បន្ទាប់ពីឥណ្ឌាផ្អាកការនាំចេញ ដូច្នេះប្រសិនបើថៃកាត់បន្ថយការធ្វើស្រែ នោះវាអាចក្លាយជាឱកាសមួយសម្រាប់វៀតណាមក្នុងការនាំចេញអង្ករដ៏សំខាន់មួយនេះ ។
គួរបញ្ជាក់ថា បន្ទាប់ពីឥណ្ឌាផ្អាកការនាំចេញ, តម្លៃអង្ករលើពិភពលោកបានឡើងថ្លៃជាង ៨០ ដុល្លារក្នុងមួយតោន ។ ចំពោះអង្ករថៃបានឡើងដល់ ៥ ភាគរយ មានតម្លៃ ៦២៥ ដុល្លារក្នុងមួយតោន ហើយបើធៀបនឹងតម្លៃមុន លក់ត្រឹមតែ ៥៤៥ ដុល្លារប៉ុណ្ណោះ ខណៈវៀតណាមវិញឡើងដល់ ៥៩០ ដុល្លារក្នុងមួយតោន ដោយតម្លៃកាលពីពេលមុនគឺ ៥១៥ ទៅ ៥២៥ ដុល្លារក្នុងមួយតោន ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ ថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


