ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Apple រកចំណូលបានជាង ៨២ ពាន់លានដុល្លារនៅត្រីមាសទី ២ នៃឆ្នាំនេះ
នៅត្រីមាសទី២ នៃឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple រកចំណូលបានជាង ៨២ ពាន់លានដុល្លារ ប៉ុន្តែបានធ្លាក់ចុះ ១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលនាំឲ្យចំណូលរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះក្នុង ៣ ត្រីមាសជាប់ៗគ្នា ។

តាមរយៈរបាយការណ៍ចំណូលនេះ នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា កន្លងមកក្រុមហ៊ុនមានកំណត់ត្រាល្អពីសេវាកម្មលក់ដូរ នៅអំឡុងត្រីមាសទី ២ ដែលទទួលបានប្រាក់ជាង ១ ពាន់លានដុល្លារ ហើយបន្តបង្ហាញភាពរឹងមាំនៅក្នុងទីផ្សារ ដោយសារការលក់ទូរស័ព្ទ iPhone។
ចំពោះចំណូលនៃសេវាកម្ម ក្រុមហ៊ុនរកបានជាង ២១ ពាន់លានដុលា្លរ សម្រាប់រយៈពេល ៣ ខែនៃត្រីមាសទី ២ ពោលកើនឡើង ៨.២ ភាគរយ ពី ១៩.៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ផ្ទុយទៅវិញ ការលក់ផលិតផលសុទ្ធបានធ្លាក់ចុះជិត ៤.៣ ភាគរយ ពោលមានត្រឹម ៦០.៦ ពាន់លានដុល្លារ ពី ៦៣.៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈប្រាក់ចំណូលសុទ្ធត្រូវបានផ្លាស់ប្តូរតិចតួច ដោយទទួលបាន ១៩.៨ ពាន់លានដុល្លារពី ១៩.៤ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានោះ ។
ចំណែកការលក់ iPhone ធ្លាក់ចុះមកនៅត្រឹម ៣៩.៦ ពាន់លានដុល្លារពី ៤០.៦ ពាន់លានដុល្លារ ។ ការលក់ Mac ធ្លាក់ចុះមកត្រឹម ៦.៨ ពាន់លានដុល្លារពី ៧.៤ ពាន់លានដុល្លារ ខណៈដែលការលក់ iPad បានធ្លាក់ចុះមកត្រឹម ៥.៨ ពាន់លានដុល្លារពី ៧.២ ពាន់លានដុល្លារ ។

ទន្ទឹមនឹងការធ្លាក់ចុះនៃការលក់នេះដែរ នាំឲ្យតម្លៃភាគហ៊ុន Apple បានធ្លាក់ចុះ ១.៧ ភាគរយ មកនៅតម្លៃ ១៨៧.៩៣ ដុល្លារក្នុងមួយហ៊ុន ខណៈក្រុមហ៊ុនធ្លាប់បានបង្កើតកំណត់ត្រារកប្រាក់ចំណូលប្រចាំត្រីមាសជាមួយនឹងទឹកប្រាក់ជិត ៨៣ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដែលបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


