Connect with us

ចរាចរណ៍

ស្រវឹងបើករថយន្ដបុកចូលរោងការរបួសកូនក្រមុំ និងអ្នកចូលរួមជិត១០នាក់

បានផុស

នៅ

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់មានអាការៈស្រវឹងស្រាបើករថយន្តបុកចូលរោងការបណ្ដាលឲ្យរបួសមនុស្សជិត១០នាក់។ ហេតុការណ៍ នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ករណីនេះមានរបួសមនុស្ស ក្នុងនោះម្ចាស់កម្ចាស់កម្មវិធីជនជាតិបរទេសបានប្ដីជនជាតិខ្មែរ ជាយូរមកហើយ ដោយទើបមកលេងនៅស្រុកខ្មែរហើយធ្វើពិធីមង្គលការនៅផ្ទះបងស្រីបង្កើត។

លោកបន្តថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកTOYOTA TACOMA ស៊េរី២០០៤ ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ​ភ្នំពេញ 1AC-6046។​ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងឃាត់ខ្លួនបុរសខាងលើយកមកសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម