សន្តិសុខសង្គម
អាជ្ញាធរណែនាំឱ្យម្ចាស់រមណីយដ្ឋានរៀបចំទីតាំងសុវត្ថិភាពសម្រាប់អ្នកទេសចរបោះតង់
រដ្ឋបាលស្រុកឈូកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានប្រកាសឱ្យម្ចាស់អាជីវកម្ម ទូកចម្លង ទីតាំងរមណីយដ្ឋាន ផ្ដល់អាវពោងសុវត្ថិភាព នៅពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ និងរៀបចំទីតាំងសុវត្ថិភាពឱ្យអ្នកបោះតង់ ហើយរាយការណ៍ប្រាប់អាជ្ញាធរសមត្ថកិច្ច។
ចំណាត់ការនេះ ដើម្បីបង្ការទប់ស្កាត់ហានិភ័យកើតមានឡើងជាយថាហេតុ បណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ជំនន់ទឹកព្រែក។

កន្លងមករដ្ឋបាលស្រុកឈូកសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាលេងកម្សាន្តបោះតង់ស្នាក់នៅតំបន់រមណីយដ្ឋានក្នុងស្រុកទឹកឈូ រួមមានតំបន់ទេសចរណ៍ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡាជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថានក៏បានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានឱ្យធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ ឱ្យនៅឆ្ងាយពីតំបន់ទឹកធ្លាក់ ឬផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់។

ក្រសួងបរិស្ថាន បញ្ជាក់ថា សហគមន៍តំបន់ការពារ ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងតំបន់ហានិភ័យនានា។
បើតាមក្រសួងបរិស្ថាន អាជ្ញាធរត្រូវត្រៀមសម្ភារ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


