Connect with us

ជីវិតកម្សាន្ដ

ការស្លាប់របស់ Lil Tay ជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ

បានផុស

នៅ

កាលពីថ្ងៃពុធ ទី៩ ខែសីហា គណនី Instagram Lil Tay បានបង្ហោះសារប្រកាសអំពីការស្លាប់របស់នាង និងបងប្រុសឈ្មោះ Jason Tian ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lil Tay ជាតារារ៉េបអាមេរិកដែលល្បីតាំងពីអាយុ ៩ ឆ្នាំដោយសារការនិយាយអួតអាងមើលងាយអ្នកក្រតាមបណ្ដាលសង្គមអ៊ីនធឺណិត ។

សព្វថ្ងៃ Lil Tay មានអាយុ ១៤ ឆ្នាំហើយ ចំណែកឯទ្រព្យសម្បត្តិពិតប្រាកដរបស់នាងមានប្រហែល ៥០០ ០០០ ដុល្លារប៉ុណ្ណោះ ។

ហេតុការណ៍នេះ ធ្វើឲ្យសារព័ត៌មានមួយចំនួននាំគ្នាចែករំលែកតៗគ្នារួមមាន TMZ, Daily Mail, SCMP, និងសារព័ត៌មានល្បីៗជាច្រើនទៀត ខណៈឪពុកម្ដាយ និងអតីតអ្នកចាត់ការ Lil Tay មិនបានចេញមុខបកស្រាយការពិតទេ ។

តាមពិតគណនី Instagram របស់ Lil Tay ត្រូវបានគេ Hack ដើម្បីប្រកាសព័ត៌មានក្លែងក្លាយសោះ ។ សូម្បីតែឈ្មោះពិតរបស់នាងក៏មិនមែន Claire Hope ដូចគេប្រកាសដែរ គឺនាងមានឈ្មោះថា Tay Tian ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម