ព័ត៌មានអន្ដរជាតិ
ក្រោយរួមភេទជាមួយបុរសដូចគ្នា គូស្នេហ៍ឥណ្ឌូនេស៊ីត្រូវវាយជិត ៨០ រំពាត់
មន្ត្រីយុត្តិធម៌ឥណ្ឌូនេស៊ីបាននិយាយថា គូស្នេហ៍ភេទដូចគ្នាមួយគូនៅខេត្ត Aceh នៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ត្រូវបានវាយនឹងរំពាត់នៅមុខសាធារណជន ។
បុរសទាំង ២ នាក់ត្រូវបានគេវាយជិត ៨០ រំពាត់ក្នុងម្នាក់ៗពីបទរួមភេទជាមួយភេទដូចគ្នាដែលជាទង្វើខុសច្បាប់នៅក្នុងខេត្ត Aceh ក្រោមច្បាប់ឥស្លាមក្នុងតំបន់ ។
អ្នកទាំងពីរដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបានស៊ូទ្រាំនឹងការឈឺចាប់ និងបានសុំឲ្យបញ្ឈប់ការវាយធ្វើបាបនេះ ខណៈមន្រ្តី Syariah ដែលគ្របមុខនឹងក្រណាត់បានវាយខ្នងរបស់ពួកគេដោយរំពាត់ផ្តៅ ។
ទន្ទឹមនោះការដាក់ទណ្ឌកម្មត្រូវបានបញ្ឈប់មួយរយៈខ្លី ហើយបុរសទាំង ២ នាក់ដែលមានអាយុ ២០ ឆ្នាំត្រូវបានអនុញ្ញាតឲ្យផឹកទឹកមុនពេលបន្តការវាយធ្វើបាប ខណៈម្តាយរបស់បុរសម្នាក់បានដួលសន្លប់នៅពេលឃើញកូនប្រុសរបស់គាត់ត្រូវបានវាយធ្វើបាប ។
បុរសទាំងនោះត្រូវបានចាប់ខ្លួននៅក្នុងខែវិច្ឆិកានៅផ្ទះជួលមួយដែលម្ចាស់ផ្ទះបានរកឃើញពួកគេអាក្រាតកាយនៅក្នុងបន្ទប់របស់ពួកគេ ។
មន្ត្រីសណ្តាប់ធ្នាប់សាធារណៈលោក Heru Triwijanarko បានប្រាប់ AFP ថា “ការអនុវត្តច្បាប់ឥស្លាម Syariah គឺមិនថាវាជានរណាទេ ហើយសូម្បីតែភ្ញៀវទេសចរក៏ត្រូវគោរពបទដ្ឋានក្នុងស្រុកដែរ” ។
គួរបញ្ជាក់ថា ការរួមភេទភេទដូចគ្នាមិនខុសច្បាប់នោះទេនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយខេត្ត Aceh គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសមូស្លីមធំបំផុតរបស់ពិភពលោកដែលបានដាក់ចេញច្បាប់ Syariah ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កូវីដ ១៩ សម្លាប់បុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ី ៦៤៧ នាក់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង