សុខភាព
ទឹកផ្លែឈើ មិនជួយបន្សាបជាតិពុលក្នុងរាងកាយ ដូចដែលអ្នកគិតនោះទេ
Detox គឺជាការបន្សាបជាតិពុលនៅក្នុងខ្លួន ដែលមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់ជាពិសេស រួមទាំងជំនឿថា ទឹកផ្លែឈើអាចជួយបន្សាបជាតិពុលក្នុងរាងកាយ។

តើយើងបន្សាបជាតិពុលរងកាយដោយរបៀបណា?
ជាដំបូងយើងត្រូវយល់ពីអ្វីដែលជាតិពុលយើងចង់លាងចេញ។ ប្រសិនបើវាមានន័យថាជាតិពុលដែលបង្កគ្រោះថ្នាក់ដល់រាងកាយដូចជាអាស៊ីត អាល់កាឡាំង អាសេនិច លោហធាតុធ្ងន់ជាដើមនោះ ការបន្សាបជាតិពុលទាំងនេះចេញពីរាងកាយគឺ វាមិនងាយស្រួលទេក្នុងការធ្វើ។ ប្រសិនបើអ្នកពិតជាចង់បណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នក។ ប្រហែលជាត្រូវពឹងផ្អែកលើសារធាតុ Activated Carbon កាបូន ឬម្សៅធ្យូង ដែលមានបំណងជាពិសេសសម្រាប់ការស្រូបជាតិពុលពីរាងកាយ និងការប្រើប្រាស់ធ្យូងដែលធ្វើឲ្យសកម្មដើម្បីបន្សាបជាតិពុល ត្រូវតែត្រួតពិនិត្យដោយគ្រូពេទ្យជំនាញ ឬសិក្សាលម្អិតមុនពេលប្រើវាឲ្យល្អ រួមទាំងការទទួលការពិនិត្យរាងកាយ ហើយចាត់ទុកថាគួរប្រើ មានសុវត្ថិភាពបំផុតសម្រាប់រាងកាយរបស់យើង។
ទឹកផ្លែឈើ VS បន្សាបជាតិពុល
ផឹកទឹកនិងបន្សាបជាតិពុល មិនទាក់ទងដោយផ្ទាល់ ប៉ុន្តែនិយាយអំពីទឹកផ្លែឈើដែលជួយដល់ការបន្ទោរបង់ របស់ដែលជួយបណ្តេញជាតិខ្លាញ់ដែលជាប់នឹងសរីរាង្គផ្សេងៗក្នុងរាងកាយដូចជា ថ្លើម តម្រងនោម និងពោះវៀន មិនមែនគ្រាន់តែជាទឹកផ្លែឈើប៉ុណ្ណោះទេ។ ប៉ុន្តែរួមបញ្ចូលផ្លែឈើ និងបន្លែ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទដែលមានជាតិសរសៃអាហារខ្ពស់រួមទាំងកាត់បន្ថយការប្រើប្រាស់កាបូអ៊ីដ្រាត និងខ្លាញ់សត្វ រួមទាំងខ្លាញ់ trans នោះគឺប្រឈមនឹងការស្អិតជាប់នឹងពោះវៀន ស្ទះពោះវៀន និងសរសៃឈាម ហើយអាចបង្កជាខ្លាញ់បិទបាំងថ្លើម។
កុំភ្លេចថាទឹកផ្លែឈើមានសមត្ថភាពបង្កើនប្រសិទ្ធភាពនៃការបន្ទោរបង់ រួមទាំងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម វាត្រូវតែជាទឹកផ្លែឈើដែលមានជាតិសរសៃអាហារផងដែរ។ វាមិនមែនជាទឹកផ្លែឈើដែលមានជាតិស្ករសុទ្ធទេ។ អ្នកប្រហែលជាអាចទទួលបានវីតាមីនដោយការផឹកទឹកផ្លែឈើ (វាមិនមែន ១០០% ទេ ព្រោះវាខ្លះនៅក្នុងជាតិសរសៃដែលអ្នកមិនបរិភោគ។) ប៉ុន្តែអ្នកកំពុងទទួលបានជាតិស្ករទាំងអស់ពីផ្លែឈើ ច្រើនជាងការទទួលបានជាតិសរសៃអាហារដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម។
លើសពីនេះទៀតការបរិភោគផ្លែឈើទាំងមូល នៅតែឆ្អែតលឿនជាងទឹកផ្លែឈើទៅទៀត បើយើងញ៉ាំក្រូច២ផ្លែ យើងអាចឆ្អែតបាន ប៉ុន្តែប្រសិនបើយើងច្របាច់យកតែទឹកក្រូច ហើយផឹកទឹកក្រូច ២ផ្លែ យើងអាចទទួលបានតែពាក់កណ្តាលកែវប៉ុណ្ណោះ។ រហូតដល់យើងត្រូវទទួលទានក្រូចឲ្យបានច្រើន។ នោះមានន័យថាយើងទទួលទានជាតិស្ករកាន់តែច្រើន។
គន្លឹះសម្អាតពោះវៀន (Detox)
តាមពិតទឹក គឺជាអាហារដែលជួយបន្សាបជាតិពុលក្នុងពោះវៀនបានល្អបំផុត។ ប្រសិនបើយើងផឹកទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ វាជួយឲ្យរាងកាយធ្វើការប្រកបដោយប្រសិទ្ធភាពគ្រប់មធ្យោបាយ។ លើសពីនេះ ការហាត់ប្រាណអាចជួយបង្កើនល្បឿនការងាររបស់ប្រព័ន្ធបញ្ចេញចោល បញ្ហាទល់លាមកផងដែរ។
ដូច្នេះហើយ បើចង់ញ៉ាំទឹកសម្រាប់សម្អាតពោះវៀន។ កាត់បន្ថយជាតិខ្លាញ់នៅលើពោះវៀនធំ រួមទាំងកាត់បន្ថយហានិភ័យនៃជាតិខ្លាញ់ថ្លើម គួរជ្រើសរើសផឹកទឹកផ្លែឈើដែលមានជាតិសរសៃអាហារ ឬញ៉ាំផ្លែឈើស្រស់ និងបន្លែ រួមទាំងកាត់បន្ថយការទទួលទានកាបូអ៊ីដ្រាតសាមញ្ញដូចជា អង្ករស នំបុ័ងស នំបុ័ង និងអាហារដែលមានជាតិស្ករខ្ពស់ផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៤ យ៉ាង នៃជំងឺតម្រងនោម មិនមែនមកពីការទទួលទានប្រៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


