កីឡា
Thiago ថា ព្រំ សំណាង មិនក្លាយជាស្តេចប្រដាល់គុនខ្មែរទេ បើមិនឆ្លងកាត់គាត់ ទោះឈ្នះ Leduc
កីឡាករប្រដាល់ប្រេស៊ីលសញ្ជាតិខ្មែរ Thiago Teixeira បានសរសេរថា កីឡាករ ព្រំ សំណាង នឹងមិនអាចក្លាយជាស្តេចប្រដាល់គុនខ្មែរបានទេ ទោះជាឈ្នះកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc ក៏ដោយ ប្រសិនបើមិនទាន់ឆ្លងកាត់រូបគេ។

Thiago បានសរសេរឆ្លើយតបទៅនឹងផេកមួយដែលបានសរសេរថា ព្រំ សំណាង នឹងក្លាយជាស្តេចប្រដាល់គុនខ្មែរ ប្រសិនបើឈ្នះកីឡាករប្រដាល់មីយ៉ាន់ម៉ាដោយបាន Dave Leduc ថា ៖«ខ្ញុំជឿជាក់ គាត់ (Leduc) នឹងមិនឈ្នះ ព្រំ សំណាងទេ ហើយប្រសិនបើគាត់ (សំណាង) ឈ្នះ Leduc ក៏គាត់មិនអាចក្លាយជាស្តេចប្រដាល់គុនខ្មែរបានដែរ ប្រសិនបើមិនទាន់ឆ្លងកាត់ខ្ញុំ»។


តាមការគ្រោងទុក ព្រំ សំណាង នឹងប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Dave Leduc នៅខែតុលាខាងមុខនេះក្រោមច្បាប់គុនខ្មែរ។ ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់កីឡាករមីយ៉ាន់ម៉ាមុនពេលចូលនិវត្តន៍។ ចំណែក អ្នកលេងគុនខ្មែរ ព្រំ សំណាង ប្រមាណ៣០ប្រកួតចុងក្រោយមិនដែលចាញ់សោះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


