ព័ត៌មានអន្ដរជាតិ
លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង
ក្រុមហ៊ុនយោធាឯកជន Wagner នៅតែបន្តជ្រើសរើសទាហាន ហើយកំពុងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ។ មិនត្រឹមប៉ុណ្ណឹង Wagner ក៏កំពុងព្យាយាមជួយតំបន់អាហ្រ្វិក ឲ្យកាន់តែមានសេរីភាពផងដែរ។ នេះបើតាមការអះអាងពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងសុន្ទរកថាជាវីដេអូថ្មីមួយ។

វីដេអូខ្លីនេះ បានលេចឡើងតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទទី២១ខែសីហា ហើយទំនងជាថតនៅទ្វីបអាហ្វ្រិក ខណៈមេទាហានស៊ីឈ្នួល ត្រូវគេឃើញមានប្រដាប់ដោយអាវុធ និងស្លៀកពាក់ខោអាវយោធា។
លោក Prigozhin និយាយថា “Wagner Group បានធ្វើសកម្មភាពឈ្លបយកការណ៍ និងឆែកឆេរ។ យើងនឹងធ្វើឲ្យរុស្ស៊ីកាន់តែអស្ចារ្យនៅគ្រប់ទ្វីប! ហើយអាហ្រ្វិកកាន់តែមានសេរីភាពជាងមុន។ យុត្តិធម៌ និងសុភមង្គលសម្រាប់ប្រជាជនអាហ្រ្វិកទាំងអស់។ ក្រុមនេះបាននិងកំពុងតាមប្រមាញ់ ISIS, អាល់កៃដា និងក្រុមចោរផ្សេងទៀត”។
សុន្ទរកថានេះ កើតឡើងបន្ទាប់ពីមេក្រុម Wagner នៅស្ងៀមប្រហែលពីរខែ បន្ទាប់ពីលោក Prigozhin តែងតែប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនការបះបោរកាលពីចុងខែមិថុនា ចំពេលមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៊ី។ ទីបំផុត Wagner ត្រូវបានដាក់ពង្រាយទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីគឺបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតី Alexander Lukashenko។
ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសប៉ូឡូញ បានបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតអំពីវត្តមានរបស់ក្រុមទាហាន Wagner នៅក្នុងប្រទេសបេឡារុស ថែមទាំងអះអាងថា ទាហានទាំងនេះ ព្យាយាមរំលោភព្រំដែនទៀតផង។ យ៉ាងណាក្តី ទីក្រុង Minsk បានច្រានចោលរាល់ការចោទប្រកាន់អំពីសកម្មភាពរបស់ក្រុមទាហាន Wagner៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ