ព័ត៌មានអន្ដរជាតិ
លោក បៃដិន និយាយយ៉ាងខ្លី ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ច្បាស់ៗ ចំពោះការជាប់ពាក់ព័ន្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ខណៈមន្ត្រីអ៊ុយក្រែន អះអាងថា ឧបទ្ទវហេតុនេះ គឺជាការព្រមានដល់ឥស្សរជនរុស្ស៊ីផ្សេងទៀត។

ប្រធានាធិបតីអាមេរិក បាននិយាយបន្ទាប់ពីការធ្លាក់យន្តហោះឯកជនរបស់លោក Prigozhin ថា “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលឡើយ។ មានរឿងជាច្រើនបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ដែលរឿងទាំងនោះមានលោក ពូទីន នៅពីក្រោយ”។
យោងតាមអាជ្ញាធរអាកាសចរណ៍រុស្ស៊ី Rosaviatsia, លោក Prigozhin និងមេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin គឺស្ថិតក្នុងចំណោមមនុស្សទាំង១០ ធ្វើដំណើរលើយន្តហោះ Embraer ដែលធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែជម្លោះយូរអង្វែងរបស់លោក Prigozhin ជាមួយយោធា ហើយការបះបោរប្រដាប់អាវុធដែលគាត់បានដឹកនាំកាលពីខែមិថុនា ត្រូវបានគេមើលឃើញថាជាហេតុផល ដែលរុស្ស៊ីអាចនឹងសងសឹក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ លម្អិតអំពីបុគ្គលសំខាន់៥នាក់ នៅក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ដែលធ្លាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


