ព័ត៌មានអន្ដរជាតិ
លម្អិតអំពីបុគ្គលសំខាន់៥នាក់ នៅក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ដែលធ្លាក់
បើយោងតាមអាជ្ញាធរអាកាសចរណ៍រុស្ស៊ីបានឲ្យដឹងថា ក្រៅពីលោក Yevgeny Prigozhin និងដៃស្តាំរបស់គាត់ឈ្មោះ Dimitry Utkin ក៏មានអ្នកដំណើរ ៥ នាក់ផ្សេងទៀតផងដែរនៅលើយន្តហោះឯកជន Embraer Legacy 600 ហើយអ្នកទាំងនោះមានដូចជា៖


១. Valeriy Chekalov
Chekalov គឺជាជំនិតរបស់លោក Prigozhin ហើយនៅជាមួយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ។
គាត់មិនត្រឹមតែទទួលបន្ទុកផ្នែកភស្តុភាររបស់ក្រុម Wagner ប៉ុណ្ណោះទេ គាត់ក៏ជាអ្នកត្រួតពិនិត្យលើកិច្ចសន្យារបស់ Prigozhin ដែលផ្គត់ផ្គង់អាហារដល់យោធា ក៏ដូចជាគម្រោងក្រៅប្រទេសដែលពាក់ព័ន្ធនឹងការរុករកភូមិសាស្ត្រ ការផលិតប្រេង ឬកសិកម្មផងដែរ។
លោក Chekalov គឺជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារតែគាត់ធ្វើការជំនួសឲ្យលោក Prigozhin និងការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។
២. Yevgeny Makaryan
យោងតាមគេហទំព័រស៊ើបអង្កេត Dossier Center បានឲ្យដឹងថា អតីតមន្ត្រីប៉ូលិសស្រុក Makaryan បានចូលរួមជាមួយក្រុមទាហាន Wagner ក្នុងខែមីនាឆ្នាំ២០១៦។
គាត់បានប្រយុទ្ធឲ្យក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសស៊ីរី ហើយគាត់មានរហស្សនាមថា “Makar”។
៣. Sergey Propustin
ក្នុងនាមជាអ្នកប្រយុទ្ធ Wagner ចាប់តាំងពីឆ្នាំ២០១៥មក, Propustin មានរហស្សនាមថា “Kedr” ហើយក៏ធ្លាប់បានប្រយុទ្ធនៅក្នុងសង្រ្គាម Chechen លើកទីពីរផងដែរ។
គាត់មកពីអង្គភាពដែលផ្គត់ផ្គង់អង្គរក្សផ្ទាល់ខ្លួនជាច្រើននាក់ទៅឲ្យលោក Prigozhin។
៤. Alexander Totmin
Totmin គឺមកពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ដែលគេស្គាល់ច្បាស់ដោយសារជីវិតឡូយឆាយរបស់គាត់។
៥. Nikolay Matuseev
Nikolai Matusevich ក៏មកពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ីដែរ ដែលបានប្រយុទ្ធឲ្យ Wagner ចាប់តាំងពីឆ្នាំ២០១៧មក។
គួរបញ្ជាក់ជាថ្មីថា គ្រោះថ្នាក់នេះបានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ បន្ទាប់ពីយន្តហោះបានចាកចេញពីអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រៅពីលោក Prigozhin នៅមានបុគ្គលសំខាន់ច្រើននាក់ទៀត ស្ថិតក្នុងបញ្ជីអ្នកជិះយន្តហោះដែលធ្លាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


