ព័ត៌មានអន្ដរជាតិ
មកស្គាល់ ស្ត្រីអាមេរិកមួយរូបដែលបរិច្ចាគទឹកដោះច្រើនបំផុតលើលោក
អ្នកស្រី Elisabeth Anderson-Sierra ជាស្ត្រីដែលបរិច្ចាគទឹកដោះច្រើនជាងគេលើពិភពលោក រហូតជាប់កំណត់ត្រាពិភពលោកហ្គីណេស ។
ចាប់តាំងពីសម្រាលកូនដំបូងកាលពី ៨ ឆ្នាំមុនមក អ្នកស្រីមានជំងឺ hyperlactation syndrome ដែលបណ្ដាលឲ្យរាងកាយផលិតទឹកដោះច្រើនជាងធម្មតា ។
ក្នុងករណី Anderson-Sierra មិនបូមទឹកដោះទេ នាងអាចនឹងវិវត្តជំងឺទៅជា ការរលាកជាលិកា ឬ mastitis ឬកើតអាប់សែជាដើម ។
មួយថ្ងៃៗអ្នកស្រីបូមទឹកដោះពី ៨ ទៅ ១០ ដងឯណោះ ខណៈមួយដងត្រូវចំណាយពេលយ៉ាងហោច ៤៥ នាទី ទៅ ៦០ នាទី ស្មើនឹងការងារពេញម៉ោងដែរ ។
ដូច្នេះនាងតែងតែបូមទឹកដោះ និងស្តុកទុកដើម្បីបរិច្ចាគដល់អ្នកត្រូវការដូចជា ម្ដាយខ្វះទឹកដោះ ឬក្មេងកំព្រាម្ដាយជាដើម ហើយមកទល់ពេលនេះ Anderson-Sierra បានបរិច្ចាគទឹកដោះជិត ១,៦០០ លីត្រហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ហាងកាហ្វេ រុស្ស៊ី រងភាពចម្រូងចម្រាស ក្រោយបើកដំណើរការលក់ផ្សំពីទឹកដោះម្តាយ
ចុចអាន៖ មកដឹងពីរឿងវេជ្ជសាស្ត្រគួរឱ្យចាប់អារម្មណ៍ទាំង ៥ ក្នុងកំណត់ត្រាពិភពលោក Guinness
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង