សន្តិសុខសង្គម
ក្រសួងកសិកម្ម នឹងចុះស្រាវជ្រាវករណីមន្ត្រីជលផលភ្ជង់កាំភ្លើងប្រជានេសាទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងចាត់មន្ត្រីជំនាញឱ្យចុះស្រាវជ្រាវស៊ើបអង្កេតលើករណីមន្ត្រីជលផលដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្តពោធិ៍សាត់ប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដោយគម្រាមថា នឹងចាប់បញ្ជូនទៅតុលាការ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ក្រសួងកំពុងចាត់មន្ត្រីជំនាញឱ្យចុះស្រាវជ្រាវស៊ើបអង្កេតលើករណីនេះដើម្បីស្វែងរកខុសត្រូវឱ្យបានច្បាស់លាស់ ខណៈក្រសួងបានណែនាំដល់មន្ត្រីជលផល និងអាជ្ញាធរចូលរួមបង្ក្រាបបទល្មើននេសាទក្នុងករណីដែលមិនចាំបាច់មិនត្រូវប្រើប្រាស់អាវុធដើម្បីដោះស្រាយបញ្ហាជាមួយប្រជានេសាទនោះទេ។
កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅថ្មីៗនេះ មានមន្ត្រីជលផលមួយក្រុមដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្ត ពោធិ៍សាត់ បានសហការជាមួយកម្លាំងសឹករង ប្រើប្រាស់កាណូតស្មាច់ចុះដេញចាប់ប្រជានេសាទ ដែលកំពុងរាយមងនៅចំណុចក្បាលតោល លើទឹកដីឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


