ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់ខ្លួនជនជាតិចិន ១៦ នាក់ ពីបទឆបោកតាមទូរស័ព្ទនៅប៉ាតាយ៉ា
កាលពីថ្ងៃទី២ ខែកញ្ញា ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិន ១៦នាក់ ដែលជាជនឆបោកតាមទូរស័ព្ទ ក្នុងផ្ទះ ៤ខ្នង នៅសង្កាត់ Bang Lamung ប៉ែកខាងកើតនៃទីក្រុងប៉ាតាយ៉ា។

កម្លាំងស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តឈុនបុរី បានឆែកឆេរផ្ទះទាំង ៤ ខ្នង បន្ទាប់ពីទទួលព័ត៌មានថា មានជនឆបោកតាមទូរស័ព្ទជនជាតិចិន ជួលទីតាំងនោះអស់រយៈពេលជាង ៣ ខែមកហើយ។
ជនសង្ស័យទាំង ១៦នាក់ មានបុរស ១២នាក់ និងស្រ្ដី ៤នាក់។ ក្រៅពីជនជាតិចិនទាំង ១៦នាក់ ក៏មានស្រ្ដីជនជាតិថៃម្នាក់ផងដែរ ដែលជាអ្នកថែទាំផ្ទះឲ្យពួកគេ។
ស្ត្រីជនជាតិថៃរូបនោះ បានប្រាប់ប៉ូលិសថា នាងទទួលប្រាក់ឈ្នួល ៧០០០ បាតក្នុងមួយខែ ដើម្បីទិញអាហារ និងសម្អាតផ្ទះឲ្យពួកគេ ហើយមិនសូវដឹងរឿងជនជាតិចិនទាំងនោះទេ។ នាងដឹងត្រឹមថា ពួកគេមានប្រាក់ខែម្នាក់ ៤៨ ៦០០ បាត ប៉ុណ្ណោះ ។
ចំពោះករណីខាងលើ ប៉ូលិសបានរឹបអូសកុំព្យូទ័រ ១ គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ទូដែក ១ និងរថយន្ត Toyota Alphard ថ្មីមួយគ្រឿងទៀតដែលចតចោលក្នុងបរិវេណផ្ទះនោះ។

បច្ចុប្បន្នមនុស្សទាំង ១៧ នាក់កំពុងត្រូវសមត្ថកិច្ចឃុំខ្លួន ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បើមិនចង់ឱ្យជនឆបោកគ្រប់គ្រងទូរសព្ទយើងបានកុំចុចតំណភ្ជាប់ទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


