ជីវិតកម្សាន្ដ
តារាចម្រៀង និងមហាសេដ្ឋី Jimmy Buffett ទទួលមរណភាព
កាលពីថ្ងៃទី១ ខែកញ្ញា លោក Jimmy Buffett បានទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ ដោយភាពស្ងប់សុខ និងមានគ្រួសារ មិត្តភ័ក្ដិ ព្រមទាំងសុនខជាទីស្រលាញ់នៅកំដរ ។

ក្នុងខែឧសភា តារាចម្រៀងអាមេរិករូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារបញ្ហាសុខភាពមិនច្បាស់លាស់នៅទីក្រុង Boston ។ យ៉ាងណាមិញ មូលហេតុនៃការស្លាប់របស់លោក Buffett មិនទាន់បង្ហាញជាសាធារណៈទេ ។
លោក Buffet កើតនៅឆ្នាំ ១៩៤៦ ហើយក្លាយជាតន្ត្រីករដ៏ល្បីម្នាក់អស់រយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ។ បន្ទាប់ពីបានចេញអាល់ប៊ុមដំបូង “Down to Earth” ក្នុងឆ្នាំ ១៩៧០ គាត់បន្តទទួលបានភាពជោគជ័យយ៉ាងខ្លាំងឥតឈប់ឈរ ។

ដល់ឆ្នាំ ១៩៨៥ គាត់បានបើកហាងកាហ្វេ Margaritaville ដំបូងនៅរដ្ឋ Florida ដែលឈ្មោះហាងដូចឈ្មោះអាល់ប៊ុមចម្រៀងមួយរបស់គាត់ដែរ ។ បច្ចុប្បន្នគាត់មានភោជនីយដ្ឋាន និងបារជាង ៦០កន្លែង ព្រមទាំងសណ្ឋាគារ និងរមណីយដ្ឋានចំនួន ២០ ធ្វើឲ្យកើនទ្រព្យសម្បត្តិដល់ ១ ពាន់លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកកីឡាកាស Bray Wyatt បាត់បង់ជីវិតនៅអាយុ ៣៦ ឆ្នាំប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


