ជីវិតកម្សាន្ដ
Mai Davika សប្បាយចិត្តខ្លាំង ក្រោយអាចទម្លាយពីមូលហេតុដែលនាងមានរាងកាយស្គមស្គាំង
កន្លងមកតារាសម្ដែង Mai Davika ត្រូវបានគេរិះគន់ចំពោះការផ្លាស់ប្ដូររូបរាងរបស់នាង ពីរាងកាយដែលមានសុខភាពល្អ ទៅជាស្គមសល់តែស្បែកដណ្ដប់ឆ្អឹង រហូតមនុស្សជាច្រើនព្រួយបារម្ភថា នាងស្រកទម្ងន់ខ្លាំងម្ល៉េះ។

យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់អ្នកគាំទ្រកន្លងមកតែងចោទសួរឬនាងរឿយៗ កាលពេលថ្មីៗនេះតារាម្ដែង Mai Davika បានបង្ហាញអារម្មណ៍របស់នាងតាមរយៈ Instagram ផ្ទាល់ខ្លួន ទាក់ទងនឹងការងារចុងក្រោយ គឺរឿង “6ixtynin9” ហើយត្រូវបានគេទម្លាយថា នាងស្រកទម្ងន់សម្រាប់តួនាទីក្នុងការសម្ដែងប៉ុណ្ណោះ។
Mai Davika បានបង្ហើបពីអារម្មណ៍របស់នាងថា “Tum ខ្ញុំសប្បាយចិត្តណាស់ដែលបានស្គាល់បង។ ចាប់ពីពេលនេះតទៅ អ្នកនឹងស្ថិតនៅក្នុងផ្នែកដ៏ជ្រៅបំផុតនៃបេះដូងរបស់យើង។ សង្ឃឹមថាថ្ងៃណាមួយនឹងបានជួបគ្នាម្តងទៀត ខ្ញុំមិនដែលគិតថាខ្ញុំនឹងចូលរួមក្នុងតួនាទីនេះទេ។ អំឡុងពេលថតរឿង “6ixtynin9” ជាពេលដែលមានរឿងថ្មីៗជាច្រើនកើតឡើង។ វាបង្រៀនមេរៀនដ៏សំខាន់មួយដល់ Mai ជីវិតរបស់យើងមិនមែនគ្រាន់តែជាថ្ងៃសប្បាយចិត្តនោះទេ។ វាពិតជាមានថ្ងៃដ៏អាក្រក់មួយផងដែរ។ ប្រកាសនេះគឺចង់រំលឹកខ្លួនឯងថាអ្នកពិតជាមានទេពកោសល្យ និងធ្លាប់ឆ្លងកាត់រឿងជាច្រើន គ្មានអ្នកណាស្គាល់អ្នកល្អដូចអ្នកទេ ឈប់ដាក់សម្ពាធលើខ្លួនឯងទៀត។ ហើយងាកមកមានមោទនភាពចំពោះខ្លួនឯងវិញម្ដង”។
ទោះយ៉ាងណាក៏ដោយ ទាក់ទងនឹងកាលដែលនាងមានរាងកាយស្តើងក្នុងអំឡុងពេលនោះ និងគ្រប់គ្នាចាប់អារម្មណ៍ ព្រមទាំងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ថ្ងៃនេះ Mai អាចប្រាប់អ្នកទាំងអស់គ្នាបានថា វាកើតចេញពីចេតនានៃការបង្ហាញតួនាទីនៅក្នុងរឿងភាគនេះ ដើម្បីនាងមានជីវិតផ្ទាល់ខ្លួនតាមរបៀបដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ហើយ Mai ខ្លួនឯងក៏មិនមានគម្រោងចង់ស្គមនេះម្តងទៀតដែរ (បើមិនមែនដោយសារការងារ) អរគុណចំពោះក្តីបារម្ភរបស់បងប្អូនទាំងអស់គ្នាក្នុងគ្រានោះផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាទី៣របស់ស្ដេច មហា វ៉ាជីរ៉ាឡុងកន ព្រមានអ្នកប្រើ Detox ឬថ្នាំបន្សាបជាតិពុលថា អាចនឹងស្លាប់បាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


