ព័ត៌មានអន្ដរជាតិ
បុត្រាទី៣របស់ស្ដេច មហា វ៉ាជីរ៉ាឡុងកន ព្រមានអ្នកប្រើ Detox ឬថ្នាំបន្សាបជាតិពុលថា អាចនឹងស្លាប់បាន
បុត្រាទី៣ ព្រះនាម Chakriwat Wiwatcharawong និងជាវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ Chakriwat នៅទីក្រុងញូវយ៉ក ទ្រង់បានចេញសារព្រមានថា detox ឬបន្សាបជាតិពុលខ្លះ អាចបណ្តាលឲ្យស្លាប់និងសង្កត់ធ្ងន់ថាទៀតថា អ្នកគួរតែស្វែងរកដំបូន្មានពីគ្រូពេទ្យ។

នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ បុត្រា Chakriwat បានប្រើឈ្មោះក្នុងនាមជាវេជ្ជបណ្ឌិតដោយបង្ហោះឃ្លិបដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកវេជ្ជសាស្រ្តតាមរយៈ Facebook របស់ទ្រង់ផ្ទាល់ ហើយលើកឡើងពីប្រធានបទសំខាន់ៗចំនួនពីរសម្រាប់ថ្ងៃនេះទាក់ទងនឹងការទល់លាមក និងផលិតផលបន្សាបជាតិពុលដែលមានលក់នៅក្នុងហាងលក់វីតាមីន និងអាហារបំប៉ននៅតាមបណ្ដាហាងនានា។
ក្នុងនោះទ្រង់បានពន្យល់ពីបញ្ហាទល់លាមក តើវាជាអ្វី? តើអ្វីបណ្តាលឲ្យវាកើតឡើង? តើជម្រើសគ្រប់គ្រងអ្វីខ្លះ? ហើយតើអ្នកត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅបែបណា? ហើយចុងក្រោយនិងសំខាន់បំផុត ទុកពេលឲ្យខ្លួនឯងច្រើនដើម្បីប្រើបន្ទប់ទឹកតាមសម្រួលវិញ។
លើសពីនេះទៀតដែរ ផលិតផល Detox ដែលលក់ក្នុងហាងទំនិញ “ខ្ញុំមិនលើកទឹកចិត្តអ្នកឲ្យសាកល្បងទេ អ្នកអាចសាកល្បងវា ចង់ដឹងថាវាយ៉ាងណា តែសន្យាខ្ញុំមុនសិនថាអ្នកនឹងប្រាប់គ្រូពេទ្យរបស់អ្នក។ តើអ្នកចង់សាកល្បងវាដោយរបៀបម៉េច? ហើយសុំដំបូន្មានពីវេជ្ជបណ្ឌិតឲ្យបានម៉ត់ចត់បំផុត។ មិនដូច្នោះទេ អ្នកនឹងរងនូវការគំរាមកំហែងដល់អាយុជីវិតមិនខានឡើយ។
តើវាសមហេតុផលទេក្នុងការប្រើវា? តើវាសម្រាប់ការសម្រកទម្ងន់មែនទេ? ឬបញ្ឆោតមនុស្សឲ្យចាយលុយទិញ? ត្រូវសួរខ្លួនឯងជាមុនសិនដែរ។
យ៉ាងណាមិញ បុត្រាទី៣របស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន បានមានបន្ទូលចុងក្រោយទៀតថា ថ្នាំបន្សាបជាតិពុលមួយចំនួនបណ្តាលឲ្យអតុល្យភាពអេឡិចត្រូលីតនៅក្នុងខ្លួន និងការខះជាតិទឹកដល់ចំណុចគ្រោះថ្នាក់ ដែលនឹងបណ្តាលឲ្យស្លាប់។ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍លើផលិតផល Detox ដែលអ្នកបានទិញនៅហាង សូមយកវាទៅជួបគ្រូពេទ្យ ហើយសុំការណែនាំពីគាត់ថា តើវាសក្តិសមនឹងអ្នកឬអត់? សូមមានសុវត្ថិភាព ជាមួយនឹងការជូនពរដ៏ល្អបំផុត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខណៈគណៈរដ្ឋមន្ត្រីមិនទាន់លេចរូបរាង តើនរណានឹងតំណាង ថៃ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


