Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានប្រទេសអាស៊ីអាគ្នេយ៍ កុំដើរតាមគន្លង អ៊ុយក្រែន ​ឲ្យសោះ

បានផុស

នៅ

អ្នកការទូតកំពូលចិនព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែចៀសវាងការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ជាកូនអុកភូមិសាស្ត្រនយោបាយដោយកងកម្លាំងបរទេស ដែលកំពុងសាបព្រួសភាពមិនចុះសម្រុងក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (រូបថត៖ Canadian Press)

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា “វិបត្តិនៅអ៊ុយក្រែន បានបង្កក្តីបារម្ភសម្រាប់មនុស្សជាតិ ហើយសោកនាដកម្មស្រដៀងគ្នានេះ មិនត្រូវកើតឡើងនៅអាស៊ីទេ។ យើងត្រូវតែលើកកម្ពស់សន្តិសុខក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ”។

ដោយសំដៅទៅសហរដ្ឋអាមេរិក លោក វ៉ាង បានព្រមានអំពីឧបាយកលនៅពីក្រោយឆាក ដែលកំពុងបញ្ឆេះវិវាទជុំវិញជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ លោកនិយាយថា ចិនតែងតែមានឆន្ទៈ ធ្វើការជាមួយប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវតាមរយៈកិច្ចសន្ទនា និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងស្ថានភាពដែនសមុទ្រ។

គួរបញ្ជាក់ជាថ្មី ទំនាក់ទំនងចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងកើនឡើងជុំវិញការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោននៅកោះតៃវ៉ាន់។

ទន្ទឹមនោះ មន្ទីរបញ្ចកោណ បានព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសទាំងបួននៅក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនផងដែរ។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ហ្វីលីពីនបានយល់ព្រមឲ្យកងកម្លាំងអាមេរិក ប្រើប្រាស់មូលដ្ឋានបន្ថែមចំនួនបួននៅក្នុងប្រទេស ជាហេតុជំរុញឲ្យចិនព្រមានថា ទីក្រុងម៉ានីលកំពុងចងខ្លួនទៅនឹងជម្លោះភូមិសាស្ត្រនយោបាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម