ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃគ្រប់រូប អាយុចាប់ពី១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត ត្រឹមថ្ងៃទី១ ខែកុម្ភៈ
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន និយាយថា រដ្ឋាភិបាលថ្មី នឹងផ្តល់ប្រាក់ឌីជីថលតម្លៃ ១០០០០បាត ដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ត្រឹមថ្ងៃទី១ខែកុម្ភៈឆ្នាំក្រោយ។

លោកថ្លែងបែបនេះ បន្ទាប់ពីដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីថ្មី ចូលស្បថចូលកាន់តំណែងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រក្នុងវិមាន Dusit។
បន្ទាប់ពីស្បថចូលកាន់តំណែង រាជរដ្ឋាភិបាលថ្មី ត្រូវតែធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយ ក្នុងសភានៅថ្ងៃទី១១ខែកញ្ញា មុនពេលអាចចាប់ផ្តើមការងារបាន។

លោក សេតថា ដែលក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ បានគូសបញ្ជាក់ថា “មិនមានការក្រេបទឹកឃ្មុំសម្រាប់គណៈរដ្ឋមន្ត្រីទេ យើងនឹងចាប់ផ្តើមការងារភ្លាមៗ។ នៅពេលយើងបង្កើតរដ្ឋាភិបាល យើងនឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្តាប់ព័ត៌មានពីពួកគេ។ ខ្ញុំជឿជាក់ថា រដ្ឋមន្ត្រីទាំងអស់ នឹងខិតខំប្រឹងប្រែង ហើយដាក់ចេញនូវវិធានការនានា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ កិច្ចការខ្លះអាចធ្វើបានលឿន ខ្លះមិនអាចទៅរួច ប៉ុន្តែយើងនឹងមិនត្រូវប្រើវាជាលេស ដើម្បីមិនធ្វើសកម្មភាពចំពោះអ្វីដែលយើងអាចធ្វើបានលឿននោះទេ”។
លោកបន្តថា ភារកិច្ចដំបូងរបស់លោក នឹងចុះទៅសួរសុខទុក្ខប្រជាជននៅខេត្ត Khon Kaen, Udon Thani និង Nong Khai នាថ្ងៃសុក្រ ដើម្បីស្តាប់អំពីក្តីកង្វល់របស់ពួកគេ។
ជាចុងក្រោយលោកបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស នឹងត្រូវធ្វើឡើងដើម្បីពិភាក្សាលម្អិត អំពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាល ដែលនឹងត្រូវបញ្ជូនទៅសភានៅថ្ងៃចន្ទខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


