Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានកូរ៉េខាងជើង កុំផ្តល់អាវុធទៅឲ្យ រុស្ស៊ី

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារទី៥ខែកញ្ញាថា ការចរចាអាវុធរវាងរុស្ស៊ីនិងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយព្រមានមេដឹកនាំគីម ជុងអ៊ុនថា ទីក្រុងព្យុងយ៉ាង នឹងទទួលលទ្ធផលអាក្រក់ បើផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan (រូបថត៖ Washington Institute)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sullivan និយាយថា ការផ្តល់សព្វាវុធដល់រុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងឲ្យឃើញពីភាពល្អរបស់កូរ៉េខាងជើងទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងទទួលផលអាក្រក់ចំពោះបញ្ហានេះ នៅក្នុងសហគមន៍អន្តរជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនគ្មានអ្វីត្រូវនិយាយទេអំពីសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកដែលថា លោក គីម គ្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកញ្ញា ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។

ប៉ុន្តែបើយោងតាមលោក Sullivan រំពឹងថា លោក គីម នឹងពិភាក្សាអំពីសព្វាវុធ រួមទាំងនៅកម្រិតមេដឹកនាំ និងប្រហែលជាពិភាក្សាជាមួយលោក ពូទីន ដោយផ្ទាល់ទៀតផង។

លោក Sullivan សង្កត់ធ្ងន់ថា “យើងនឹងបន្តអំពាវនាវឲ្យកូរ៉េខាងជើងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈរបស់ខ្លួន ក្នុងការមិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ីដែលយកទៅសម្លាប់ជនជាតិអ៊ុយក្រែន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មន្ត្រីអាមេរិកអះអាងថា លោក គីម ជុងអ៊ុន នឹងទៅរុស្ស៊ី ជួបលោក ពូទីន ដើម្បីពិភាក្សារឿងផ្តល់អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៩ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៩ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ២២ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម