ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ឲ្យយោធា មីយ៉ាន់ម៉ា ស្ដាប់តាមប្រជាជនខ្លួនឯងផង
ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយជំរុញឲ្យអាជ្ញាធរយោធាស្តាប់តាមប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ។

អគ្គលេខាធិការ UN លោក Antonio Guterres បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ីថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនយោបាយ មនុស្សធម៌ និងសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរដ្ឋរ៉ាក់ឃីន និងស្ថានភាពនៃជនភៀសខ្លួនដ៏ច្រើនដែលកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹមផងដែរ” ។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ខណៈពេលដែលមានការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន លោកក៏បានជំរុញឲ្យប្រទេសទាំងអស់បន្តស្វែងរកយុទ្ធសាស្រ្តបង្រួបបង្រួមមួយឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាផ្ទុះភាពចលាចល ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្ក្រាបក្រុមអ្នកប្រឆាំងនឹងយោធា ដោយមានទាំងការចាប់ខ្លួនដាក់ពន្ធនាគារ និងឈានដល់ការសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ ២០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ