ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ ២០ឆ្នាំ
តុលាការក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានកាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ដែលនេះជាការដាក់ពន្ធនាគារយូរបំផុតសម្រាប់អ្នកជំនាញសារព័ត៌មានមួយរូប ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។
កាសែត Myanmar Now ផ្សាយថា សាលក្រមនិងការកាត់ទោស ត្រូវបានប្រកាសកាលពីថ្ងៃពុធទី៦ខែកញ្ញា ដែលជាថ្ងៃដំបូងនៃការកាត់ទោសលោក Sai Zaw Thaike នៅខាងក្នុងពន្ធនាគារ Insein ទីក្រុង យ៉ាំងហ្គោន។

គាត់ត្រូវបានចាប់ខ្លួននៅរដ្ឋរ៉ាឃីនភាគខាងលិច ខណៈពេលកំពុងរាយការណ៍ឲ្យកាសែត Myanmar Now អំពីផលប៉ះពាល់នៃព្យុះស៊ីក្លូន Mocha ដែលបានសម្លាប់មនុស្សរាប់សិបនាក់កាលពីចុងខែឧសភា ហើយគាត់ត្រូវប្រឈមនឹងការចោទប្រកាន់ចំនួនបួនករណី រួមទាំងការបំពានច្បាប់គ្រោះមហន្តរាយធម្មជាតិ និងច្បាប់ទូរគមនាគមន៍ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែត Myanmar Now មិនច្បាស់ទេថាតើលោក Sai Zaw Thaike ត្រូវបានកាត់ទោសពីបទអ្វីឲ្យប្រាកដ ព្រោះគាត់ត្រូវបានឃុំខ្លួនដោយគ្មានសិទ្ធិជួបមេធាវី ឬក្រុមគ្រួសារមុនការកាត់ក្តី។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីយោធាដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ទម្លាក់រដ្ឋាភិបាលរបស់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី។

ការដណ្តើមអំណាច បានជំរុញឲ្យជនស៊ីវិលក្រោកឡើងប្រឆាំង រហូតដល់វិវឌ្ឍទៅជាការបះបោរប្រដាប់អាវុធ ហើយក្រោយមក យោធាក៏បានឆ្លើយតបដោយប្រើកម្លាំងចាស់ដៃ។
មនុស្សរាប់ពាន់នាក់ក៏ត្រូវជាប់ពន្ធនាគារផងដែរ ដោយសារប្រឆាំងរដ្ឋប្រហារ ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាដូចជា Myanmar Now គឺត្រូវបានគេដកហូតអាជ្ញាប័ណ្ណ។
មីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ ១៧៣ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកចុងក្រោយបំផុត ដែលចេញផ្សាយដោយអង្គការអ្នកកាសែតគ្មានព្រំដែន។
យោងតាមតួលេខចុងក្រោយរបស់អង្គការនេះ អ្នកកាសែត៦៩នាក់កំពុងជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ក្លិបអ្នកកាសែតកម្ពុជា នឹងលុបឈ្មោះបុរសដើរទារលុយចេញពីសមាជិកភ្លាម បើតុលាការរកឃើញមានបទល្មើស
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង