Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកអក្ខរកម្មឌីជីថល ជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចាត់​ទុក​អក្ខរកម្ម​ឌីជីថល ជា​ការងារ​អាទិភាព​ថ្មី សម្រាប់​ឈោង​ចាប់​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាត់​ទុក​អក្ខរកម្ម​ឌីជីថល ជា​ការងារ​អាទិភាព​ថ្មី សម្រាប់​ឈោង​ចាប់​អនាគត​នេះ ក្នុង​ឱកាស​ដែល ឯកឧត្ដម ហ៊ុន ម៉ានី បាន​ប្រកាស​ចូលរួម​អបអរសាទរ​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ ២០២៣ លើក​ទី ២៣ ក្រោម​ប្រធានបទ «​អក្ខរកម្ម ជា​មូលដ្ឋានគ្រឹះ នៃ​សហគ្រិនភាព និង​សង្គម​សេដ្ឋកិច្ច» នៅ​ថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «អក្ខរកម្ម ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ បង្កើន​សន្ទុះ នៃ​កំណើន​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទាំងមូល រីកចម្រើន ជឿនលឿន​តទៅ​មុខ។ ជាពិសេស ក្នុង​បរិបទ នៃ​បរិវត្ត​កម្ម​ឌីជីថល យើង​ត្រូវ​ចាត់​ទុក​អក្ខរកម្ម​ឌីជីថល ជា​ការងារ​អាទិភាព​ថ្មី​សម្រាប់​ឈោង​ចាប់​អនាគត។ ទាំងអស់​គ្នា ដើម្បី​អក្ខរកម្ម»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់​ថា ក្នុង​អតីតកាល ជាពិសេស​ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ ថ្នាក់​ដឹកនាំ​ជំនាន់​មុន បាន​ចាត់​ទុក​វិស័យ​អប់រំ និង​ធនធាន​មនុស្ស ជា​អាទិភាព​ចម្បង​សម្រាប់​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ។

ជាមួយ​គ្នា​នេះ ឯកឧត្ដម បន្ថែម​ថា បច្ចុប្បន្ន សាលារៀន​ចំណេះ​ទូទៅ និង​សាលា​អប់រំ​បច្ចេកទេស ក៏​បាន​និង​កំពុង​រីក​ដុះដាល​គ្រប់​ទិសទី ដែល​ផ្ដល់​ឱកាស​ដល់​កុមារ និង​យុវជន ក្នុង​ការ​បណ្ដុះបណ្ដាល និង​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម