ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់យុវជនឱ្យយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា
យកឱកាសអបអរសាទរទិវាអក្ខរកម្មអន្តរជាតិលើកទី២៥ ដែលឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា។

សម្ដេចតេជោ បានលើកឡើងលើបណ្ដាញសង្គម ថា ថ្ងៃទី៨ ខែកញ្ញា គឺជាទិវាដែលមនុស្សជុំវិញពិភពលោក ប្រារព្ធធ្វើឡើងនូវទិវាអក្ខរកម្មអន្តរជាតិ ដើម្បីរំលឹក និងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំ និងការអានសៀវភៅ។ សម្រាបក្នុងឆ្នាំ២០២៥នេះ ទិវាអក្ខរកម្មអន្តរជាតិបានប្រារព្ធឡើងនូវខួបលើកទី២៥ របស់ខ្លួន ក្រោមប្រធានបទដ៏មានអត្ថន័យ«ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»។

តាមការកត់សម្គាល់របស់សម្ដេចតេជោ បច្ចុប្បន្នបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ហើយអក្ខរកម្មឌីជីថលបានក្លាយជាកត្តាចាំបាច់សម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ខ្លួនក្នុងសង្គមសម័យថ្មី។ ការចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងការយល់ដឹងពីព័ត៌មានតាមរយៈប្រព័ន្ធឌីជីថល មិនមែនគ្រាន់តែជាជំនាញដ៏ទំនើបនោះទេ តែវាជាតម្រូវការចាំបាច់ដើម្បីទទួលបានការអប់រំ ការងារ និងការចូលរួមក្នុងសកម្មភាពសង្គម។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ត្រូវតែយកចិត្តទុកដាក់លើការសិក្សាអប់រំ និងការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន។ លើសពីនេះ គ្រួសារ និងសាលារៀន គួរតែរួមគ្នាជំរុញការអានសៀវភៅ ទាំងទម្រង់ប្រពៃណី និងទម្រង់ឌីជីថល ដើម្បីបណ្ដុះគំនិតចេះគិត ចេះពិចារណា និងចេះវិភាគឲ្យបានស៊ីជម្រៅ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ចូរបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃ និងរួមចំណែកក្នុងការពង្រឹង និងពង្រីកសង្គមដែលប្រកបដោយការចេះដឹង និងចំណេះដឹងខ្ពស់»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


