កីឡា
គ្រូ Felix សង្ឃឹមការប៉ះម៉ាកាវយប់នេះធ្វើឲ្យអ្នកគាំទ្រមានមោទនភាព
លោក Félix Dalmás គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អក្នុងការប្រកួតជាមួយម៉ាកាវវេលាម៉ោង៧យប់នេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មាន លោក Félix សង្ឃឹមទទួលបានលទ្ធផលគាប់ប្រសើរ និងចង់ឲ្យអ្នកគាំទ្រមានមោទនភាពចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ លោកអាចនឹងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនសម្រាប់ទម្រង់លេងជាមួយម៉ាកាវយប់នេះ។
ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា២ប្រកួត ប៉ុន្តែមិនទាន់ស្គាល់ជ័យជម្នះឡើយ ក្នុងនោះប្រកួតមិត្តភាពលើកទី១ចាញ់ បង់ក្លាដែស ១-០ និង ប្រកួតលើកទី២ ស្មើ ហុងកុង ១-១។
អ្នកគាំទ្រមួយចំនួនប្រហែលជាមិនយល់ថា ហេតុអ្វីបានជាលោក Félix ដាក់កីឡាករខ្លះឲ្យលេងទល់នឹងហុងកុង ប៉ុន្តែជាកីឡាករទាំងនោះមិនសូវបានលេងឲ្យក្លិបញឹកញាប់ទេ។ ពាក់ព័ន្ធនឹងចំណុចនេះ លោកបានលើកឡើងថា ពិតណាស់ កីឡាករខ្លះមិនបានលេងញឹកញាប់នៅក្លិបក្នុងលីគកំពូលកម្ពុជាបែរជាបានលេងឲ្យជម្រើសជាតិ ខណៈកីឡាករខ្លះបានលេងនៅក្លិបញឹកញាប់ ប៉ុន្តែលោកមិនដាក់ឲ្យលេង។

លោកបានពន្យល់ថា ៖«ខ្ញុំដាក់កីឡាករឲ្យលេងគឺមិនមែនអាស្រ័យទាំងស្រុងលើកីឡាករបានលេងញឹកញាប់ ឬមិនបានលេងញឹកញាប់ទេ តែខ្ញុំដាក់កីឡាករដែលស័ក្តិមនឹងទម្រង់ដែលខ្ញុំរៀបចំនៅជម្រើសជាតិ»។
ពេលជួបហុងកុង លោក Félix បានដាក់កីឡាករថ្មីឲ្យលេងមានដូចជា ខ្សែប្រយុទ្ធ ឃាន់ សុប៉ិន ខ្សែបម្រើ វ៉ាន់ តៃឡាម៉ី អ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ ឈង់ ប៊ុនណាត ដែលមិនសូវបានលេងឲ្យក្លិបទេសម្រាប់ការប្រកួតលីគកំពូលកម្ពុជា។ ផ្ទុយទៅវិញ កីឡាករមួយចំនួនដែលបង្ហាញខ្លួនឲ្យក្លិបញឹកញាប់បែរជាមិនបានលេង។
កម្ពុជាអាចនឹងទទួលបានល្អ ពីព្រោះកម្រិតគុណភាពរបស់ម៉ាកាវអាចទាបជាងកម្ពុជា។ ជួបគ្នា៦លើកកន្លងមក កម្ពុជាឈ្នះ៤ ស្មើ១ និងចាញ់១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


